ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារកណ្តាលចិន៖ ប្រទេសចិននឹងធ្វើសាមញ្ញាកម្មនីតិវិធីនិងទម្រង់ការសម្រាប់អ្នកវិនិយោគបរទេសក្នុងការចូលទីផ្សារចិន
2022-06-08 16:31:32cri
Share with:

     ថ្ងៃទី ៨ ខែមិថុនា ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មានជាប្រចាំអំពីគោលនយោបាយជាតិ។ លោក Zhou Yu អ្នកទទួលខុសត្រូវនៃនាយកដ្ឋានកិច្ចការអន្តរជាតិនៃធនាគារកណ្តាលចិនបានធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារប្រជាជនចិនបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយធនាគារកណ្តាលនៃប្រទេសផ្សេងៗ ក៏ដូចជាអង្គការអន្តរជាតិដូចជា IMF និង BIS ជាដើម ដោយទទួលបានការយោគយល់និងការគាំទ្រកាន់តែច្រើនពីសំណាក់សហគមន៍អន្តរជាតិសម្រាប់គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសចិន និងប្រាក់យាន់ចិន។ តទៅថ្ងៃក្រោយ ប្រទេសចិននឹងបន្តចូលរួមយ៉ាងស៊ីជម្រៅក្នុងអភិបាលកិច្ចផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសកល។ ទន្ទឹមនឹងនេះដែរ ប្រទេសចិននឹងបន្តជំរុញយ៉ាងម៉ឺងម៉ាត់មិនងាករេនូវការបើកចំហទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន ធ្វើសាមញ្ញកម្មនីតិវិធីនិងទម្រង់បន្ថែមទៀតសម្រាប់វិនិយោគិនបរទេសក្នុងការវិនិយោគនៅទីផ្សារចិន ធ្វើឱ្យប្រភេទនៃទ្រព្យសម្បត្តិដែលអាចវិនិយោគបានមានភាពកាន់តែសម្បូរបែប បន្លាយរយៈពេលសម្រាប់ទូទាត់នៃអន្តរធនាគារក្នុងទីផ្សាររូបិយប័ណ្ណបរទេស ព្រមនិងបន្តបង្កើនភាពងាយស្រួលសម្រាប់ការវិនិយោគនៅក្នុងទីផ្សារចិន ដើម្បីបង្កបរិយាកាសដែលមានអំណោយផលបន្ថែមទៀតសម្រាប់អ្នកវិនិយោគបរទេស និងស្ថាប័នអន្តរជាតិក្នុងការវិនិយោគនៅក្នុងទីផ្សារប្រទេសចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស