ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងការប្រឡងបាក់ឌុបរបស់ប្រទេសចិនក្នុងបរិបទកូវីដ ក្នុងបេក្ខជនប្រឡងរាប់សិបលាននាក់ “មិនអាចខ្វះម្នាក់បានឡើយ”
2022-06-08 16:36:38cri
Share with:

      នៅថ្ងៃទី ៧ ខែមិថុនា ការប្រឡងបាក់ឌុបទូទាំងប្រទេសចិនប្រចាំឆ្នាំ  ២០២២ បានចាប់ផ្ដើម ដែលមានបេក្ខជនប្រឡងចំនួន ១១,៩៣ លាននាក់នៅទូទាំងប្រទេសចិន។ ក្នុងបរិបទកូវីដ ស្ថាប័នពាក់ព័ន្ធនៅតំបន់នានាប្រទេសចិនបានរួមជាមួយសិស្សានុសិស្សជម្នះក្នុងការរៀបចំការប្រឡង ដោយធានាមិនឱ្យខ្វះបេក្ខជនណាម្នាក់នោះឡើយ

     ទីក្រុងប៉េកាំងមានបេក្ខជនប្រឡងសរុបចំនួន ៥៤ ០០០។ ដើម្បីធានាបានថាបេក្ខជនទាំងអស់សុទ្ធតែអាចចូលរួមប្រឡង ក្រៅពីមានមណ្ឌលប្រឡងធម្មតាចំនួន ៩៩ ក៏បានបន្ថែមមណ្ឌលប្រឡងនៅក្នុងសណ្ឋាគារ និងសាលារៀនមួយចំនួនដែលមានលក្ខខណ្ឌផ្តល់សេវាហុបចុកនិងស្នាក់នៅ ដើម្បីផ្តល់សេវាផ្គត់ផ្គង់ម្ហូបអាហារ ការស្នាក់នៅ ការដឹកជញ្ជូន និងការប្រឡងដល់បេក្ខជនទាំងឡាយក្នុងអំឡុងពេលប្រឡង៕



អ្នកបកប្រែ:翟茜茜
ប្លុកពិសេស