ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកកើតមានករណីបាញ់ប្រហារយ៉ាងតិច១,៥លើកក្នុងមួយថ្ងៃ ក្រសួងការបរទេសចិនបង្ហាញថា៖ ពិតជារឿងគួរឱ្យរន្ធត់ភ្ញាក់ផ្អើលខ្លាំងណាស់
2022-06-08 15:34:40cri
Share with:


លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ៧ខែមិថុនាថា យោងទៅតាមស្ថិតិនៃគេហទំព័រ "កំណត់ត្រាអំពីហិង្សាដោយកាំភ្លើង" របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា នៅឆ្នាំ២០២២ ប្រទេសអាមេរិកបានកើតមានករណីបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ២៤៦លើកដែលបានបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសលើសពី៤ នាក់ក្នុងមួយលើក គិតជាមធ្យមក្នុងមួយថ្ងៃគឺកើតមាន១ករណី។ លោកបានថ្លែងថា នេះជាតួលេខដ៏គួរឱ្យរន្ធត់និងភ្ញាក់ផ្អើលខ្លាំងណាស់ ដែលវាបានតំណាងឱ្យអ្នកបាត់បង់ជីវិតនិងគ្រួសារដែលត្រូវបែកបាក់រាប់មិនអស់។

លោកZhao Lijian បានចង្អុលបង្ហាញថា ប្រជាជនអាមេរិកភាគច្រើនអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការដើម្បីបង្ការកុំឱ្យសោកនាដកម្មបែបនេះកើតឡើងទៀត។ រដ្ឋាភិបាលសហរដ្ឋអាមេរិកគួរតែប្រឈមមុខដោយត្រឹមត្រូវចំពោះស្ថានភាពសិទ្ធិមនុស្សដ៏អាក្រក់និងការអសមត្ថភាពនៃអភិបាលកិច្ចរបស់ខ្លួន ចាត់វិធានការជាក់ស្តែងដើម្បីគ្រប់គ្រងអំពើហិង្សាដោយកាំភ្លើង និងការពារសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនអាមេរិក វាល្អជាជាងការនិយាយឆ្ការដៃឆ្ការជើងចំពោះប្រទេសផ្សេងទៀត និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស៕

អ្នកបកប្រែ:马小青
ប្លុកពិសេស