ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Takeo Akiba ប្រធានទីភ្នាក់ងារការពារសន្តិសុខជាតិជប៉ុន
2022-06-08 15:11:16cri
Share with:

ថ្ងៃទី៧ខែមិថុនា  លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Takeo Akiba ប្រធានទីភ្នាក់ងារការពារសន្តិសុខជាតិជប៉ុន។

លោក  Yang Jiechi  បានថ្លែងថា បច្ចុប្បន្ន បញ្ហាថ្មីនិងបញ្ហាចាស់នៃទំនាក់ទំនងរវាងចិននិងជប៉ុនមានភាពកាន់តែលេចធ្លោ  ការលំបាកនិងបញ្ហាប្រឈមមិនអាចមើលរំលងបានទេ។ ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ផ្តោតសំខាន់ទៅលើស្ថានភាពរយៈពេលវែង  បង្កើនទំនុកចិត្តផ្នែកសន្តិសុខទៅវិញទៅមក រួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងចិន-ជប៉ុនឱ្យមានស្ថិរភាព មានសុខភាពល្អ និងនិងមានភាពធន់ខ្លាំងក្នុងរយៈពេល ៥០ ឆ្នាំថ្មីមួយទៀត  ក៏ដូចជារួមគ្នាគាំពារសន្តិភាពនិងវិបុលភាពក្នុងតំបន់។

ជាការឆ្លើយតប លោក Takeo Akiba បានថ្លែងថា ប្រទេសជប៉ុនរីករាយធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដោះស្រាយការខ្វែងគំនិតដោយសមរម្យ  បង្កើនការផ្លាស់ប្តូរស្តីពីបញ្ហារសើបរបស់ទ្វេភាគីនិងបញ្ហាអន្តរជាតិសំខាន់ៗ សំដៅរួមគ្នាបង្កើតទំនាក់ទំនងរវាងជប៉ុននិងចិនដែលមានលក្ខណៈស្ថាបនា និងមានស្ថិរភាព៕

អ្នកបកប្រែ:李展精
ប្លុកពិសេស