ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Korosi មន្រ្តីការទូតហុងគ្រីជាប់ឆ្នោតជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧
2022-06-08 15:12:34cri
Share with:

មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតជ្រើសរើសលោក Korosi មន្រ្តីការទូតហុងគ្រីជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧កាលពីថ្ងៃទី៧ខែមិថុនា។

បន្ទាប់ពីជាប់ឆ្នោតជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក  Korosi បានថ្លែងសុន្ទរកថាដោយបង្ហាញពី ការងារសំខាន់ចំនួន៥ចំណុចក្នុងអាណត្តិរបស់លោកគឺប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាននៃ«ធម្មនុញ្ញអង្គការសហប្រជាជាតិ» ជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ឱ្យងាកទៅកាន់ការអភិវឌ្ឍជានិរន្តរភាពដោយលេចធ្លោ ស្វែងរកដំណោះស្រាយចម្រុះលើបញ្ហាប្រឈមជាប្រព័ន្ធ  បង្កើនតួនាទីរបស់វិទ្យាសាស្រ្តក្នុងការធ្វើសេចក្តីសម្រេចចិត្ត បង្កើនសាមគ្គីភាពដើម្បីរួមគ្នាឆ្លើយតបបញ្ហា។

គួរបញ្ជាក់ថា លោក Korosi  នឹងឡើងកាន់មុខតំណែងជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅខែកញ្ញាឆ្នាំនេះ  ដែលមានអាណត្តិ១ឆ្នាំ។

អ្នកបកប្រែ:李展精
ប្លុកពិសេស