ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីកាហ្សាក់ស្ថាន ជួបសន្ទនាជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន
2022-06-08 15:21:21cri
Share with:

កាលពីថ្ងៃទី ៧ ខែមិថុនា លោក Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន បានជួបពិភាក្សាការងារជាមួយលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រុងNur-Sultan

លោក Wang Yi បានថ្លែងថា ចាប់តាំងពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីមក ប្រទេសទាំងពីរសម្រេចបាននូវការអភិវឌ្ឍដ៏លោតផ្លោះ ព្រមទាំងបង្ហាញពីភាពរឹងមាំនិងកម្លាំងរស់រវើកយ៉ាងខ្លាំង ។ ក្នុងនាមជាប្រទេសជិតដ៏មេត្រីភាព និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជារៀងរហូត ប្រទេសចិនសូមគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកាហ្សាក់ស្ថានក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងសូមគាំទ្រការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ "កាហ្សាក់ស្ថានថ្មី"  ជឿថា កាហ្សាក់ស្ថាននឹងសម្រេចបាននូវសន្តិភាព និងវិបុលភាពយូរអង្វែង និងត្រួសត្រាយអនាគតនៃការអភិវឌ្ឍជាតិដ៏ភ្លឺស្វាងជាមិនខាន ។

ជាការឆ្លើយតប លោក Tokayev បានថ្លែងថា ប្រទេសកាហ្សាក់ស្ថានបានតម្កល់ទុកទំនាក់ទំនងជាមួយចិនជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយបានខិតខំប្រឹងប្រែងដើម្បីបំពេញបន្ថែមខ្លឹមសារជាច្រើនដល់ទំនាក់ទំនងទ្វេភាគី ។ កាហ្សាក់ស្ថានមានឆន្ទៈក្នុងការពង្រឹងការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ"  ដើម្បីលើកកម្ពស់កម្រិតនៃការវិនិយោគ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច បង្កើនកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម គមនាគមន៍ ចរាចរណ៍ទំនិញ និងថាមពលជាដើម  ក្នុងន័យសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស