ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិន៖ មានតែបញ្ចប់ភ្លើងសង្រ្គាម និងស្ដារសន្តិភាពឡើងវិញ ទើបអាចចៀសវាងការធ្វើឱ្យស្រ្តីនិងកុមាររងទុក្ខដោយសារការប៉ះទង្គិច
2022-06-07 16:19:30cri
Share with:

កាលពីថ្ងៃទី ៦ ខែមិថុនា ក្នុងខណៈពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិនិត្យពិភាក្សាអំពីបញ្ហាអំពើហិង្សាផ្លូវភេទ និងការជួញដូរមនុស្សក្នុងបរិបទនៃការប៉ះទង្គិចនៅអ៊ុយក្រែន លោក Dai Bing តំណាងរងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅអង្គការសហប្រជាជាតិបានចង្អុលបង្ហាញថា មានតែបញ្ចប់ភ្លើងសង្គ្រាម និងស្តារសន្តិភាពឡើងវិញទើបអាចចៀសវាងការធ្វើឱ្យស្រ្តីនិងកុមាររងទុក្ខដោយសារការប៉ះទង្គិច។ ការគិតតែបញ្ជូនអាវុធ ដាក់ទណ្ឌកម្ម និងគាបសង្កត់គឺវាបានត្រឹមតែអូសបន្លាយពេលនិងធ្វើឱ្យការប៉ះទង្គិចកាន់តែរីកធំ។

លោក Dai Bing បានថ្លែងថា ភាគីមានជម្លោះគួរតែគោរពតាមច្បាប់អន្តរជាតិ និងចាត់វិធានការតាមគ្រប់ទម្រង់ដើម្បីការពារជនស៊ីវិលកុំឱ្យរងគ្រោះពីអំពើហិង្សា ដែលរួមទាំងអំពើហិង្សាផ្លូវភេទនិងការជួញដូរមនុស្សដែលសំដៅលើស្រ្តីនិងកុមារផងដែរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស