ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកបានចេញផ្សាយនូវអ្វីដែលហៅថារបាយការណ៍ប្រចាំឆ្នាំស្តីពីសេរីភាពខាងសាសនាអន្តរជាតិ ក្រសួងការបរទេសចិនថ្លែងថា នេះបង្ហាញពីការលាក់ពុត និងស្តង់ដាពីររបស់សហរដ្ឋអាមេរិក
2022-06-07 15:48:05cri
Share with:

ជាការឆ្លើយតបទៅនឹងអ្វីដែលហៅថា"របាយការណ៍ស្តីពីសេរីភាពខាងសាសនាអន្តរជាតិប្រចាំឆ្នាំ ២០២១"របស់សហរដ្ឋអាមេរិក លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងកាលពីថ្ងៃទី ៦ ខែមិថុនាថា ខ្លឹមសារពាក់ព័ន្ធប្រទេសចិនដែលមាននៅក្នុងអ្វីដែលហៅថារបាយការណ៍របស់សហរដ្ឋអាមេរិកនេះ និងសុន្ទរកថារបស់លោករដ្ឋមន្រ្តីការបរទេសអាមេរិក Blinken ស្តីពីគោលនយោបាយចិនគឺមិនអើពើនឹងការពិត ហើយពោរពេញទៅដោយទស្សនៈលម្អៀងខាងមនោគមវិជ្ជា ដើម្បីមួលបង្កាច់យ៉ាងគឃ្លើនចំពោះគោលនយោបាយសាសនារបស់ប្រទេសចិន និងជ្រៀតជ្រែកយ៉ាងខ្លាំងក្លាលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់។

   ជុំវិញករណីនេះ លោក Zhao Lijian បានថ្លែងទៀតថា ការគោរពនិងការពារសេរីភាពខាងជំនឿសាសនា គឺជាគោលនយោបាយមូលដ្ឋានរបស់បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិនចំពោះសាសនា។ មូលហេតុដែលអាមេរិកផ្សព្វផ្សាយបំផ្លើសម្តងហើយម្តងទៀត ព្រមទាំងប្រើពាក្យភូតកុហកទាក់ទងនឹងតំបន់ Xinjiang តំបន់Xizangនិងហុងកុង គឺគ្រាន់តែបង្កើតលេសដើម្បីលាបពណ៌និងគាបសង្កត់ប្រទេសចិន ដោយប្រើវាជាឧបករណ៍សម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងបំបែកបំបាក់ប្រទេសចិនតែប៉ុណ្ណោះ។

លោក Zhao Lijian បានបន្តថា តាមពិតទៅ ស្ថានភាពសាសនានិងជីវភាពរស់នៅរបស់ជនជាតិភាគតិចក្នុងសហរដ្ឋអាមេរិកគឺជាបញ្ហាដែលគួរឲ្យព្រួយបារម្ភយ៉ាងពិតប្រាកដ។ ជាងនេះទៅទៀត ក្នុងប្រទេសអាមេរិក ការរើសអើងពូជសាសន៍នៅតែមានបញ្ហារ៉ាំរ៉ៃនិងជាប្រព័ន្ធ។ រាល់លើកដែលសហរដ្ឋអាមេរិកចេញផ្សាយអ្វីដែលគេហៅថារបាយការណ៍បែបនេះ វាកាន់តែបង្ហាញពីភាពលាក់ពុត និងស្តង់ដារពីររបស់ខ្លួន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស