ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងសន្និសីទពេញអង្គនៃមហាសនិ្នបាតអង្គការសន្ធិសញ្ញាសន្តិសុខជាសមូហភាព
2022-06-07 15:06:51cri
Share with:

តបតាមការអញ្ជើញរបស់លោក Volodin ប្រធានមហាសនិ្នបាតអង្គការសន្ធិសញ្ញាសន្តិសុខជាសមូហភាពនិងជាប្រធានសភារុស្ស៊ី លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូលើសន្និសីទពេញអង្គនៃមហាសនិ្នបាតអង្គការសន្ធិសញ្ញាសន្តិសុខជាសមូហភាពកាលពីថ្ងៃទី៦ខែមិថុនា។

លោក Li Zhanshu បានគូសបញ្ជាក់ថា ប្រទសចិនផ្តួចផ្តើមឱ្យចាត់ទុកទស្សនសន្តិសុខរួម ចម្រុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាពជាទ្រឹស្តីណែនាំ   ឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ចាត់ទុកការដែលសន្តិសុខមិនអាចកាត់ចេញពីគ្នាបានជាគោលការណ៍សំខាន់ ចាត់ទុកការកសាងសហគមន៍សន្តិសុខរួមជាគោលដៅរយៈពេលវែង  ដើរតាមផ្លូវសន្តិសុខបែបថ្មីដែលធ្វើការចរចាមិនមែនបដិបក្ខគ្នា ធ្វើជាដៃគូមិនមែនចង់សម្ព័ន្ធមិត្ត ឈ្នះ-ឈ្នះតែមិនមែនផលបូកសូន្យ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស