ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា កិច្ចប្រជុំកំពូលទ្វីបអាមេរិក មិនមែនជា "កិច្ចប្រជុំកំពូលអាមេរិក"នោះទេ
2022-06-07 14:14:15cri
Share with:

កិច្ចប្រជុំកំពូលទ្វីបអាមេរិកលើកទី ៩ និងសកម្មភាពពាក់ព័ន្ធមួយចំនួននឹងបើកធ្វើនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមិថុនា។ សហរដ្ឋអាមេរិកបានប្រកាសម្តងហើយម្តងទៀតថា ខ្លួននឹងមិនអញ្ជើញប្រទេសគុយបា វេណេស៊ុយអេឡា និងនីការ៉ាហ្កា ឱ្យចូលរួមក្នុងកិច្ចប្រជុំនេះទេ។ កាលពីថ្ងៃទី៦ ខែមិថុនា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា កិច្ចប្រជុំកំពូលទ្វីបអាមេរិកមិនមែនជា "កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក"នោះទេ ក្នុងនាមជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកគួរតែបញ្ឈប់ទម្លាប់ដែលធ្វើអ្វីតាមតែទំនើងចិត្តនិងអនុត្តរភាពនិយម  ហើយគោរពយ៉ាងពិតប្រាកដចំពោះប្រទេសអាមេរិកឡាទីន និងការ៉ាបៀន។

តាមការផ្សាយដំណឹងឱ្យដឹងថា លោក Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡា បានឆ្លើយតបថា ប្រទេសជាង ២៥ នៅអាមេរិកឡាទីន និងការ៉ាបៀនបានតវ៉ាជាសាធារណៈដោយប្រឆាំងនឹងការអនុវត្តនយោបាយរើសអើងរបស់សហរដ្ឋអាមេរិក ហើយបានស្នើឱ្យអញ្ជើញប្រទេសទ្វីបអាមេរិកទាំងអស់ឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ។ ដោយឡែក មេដឹកនាំនៃប្រទេសហុងឌូរ៉ាស, Saint Vincent និង Grenadines ជាដើមបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងមិនចូលរួមកិច្ចប្រជុំនោះទេ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស