ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សៀវភៅ«ការនិយាយអំពីការងារកសិកម្ម ជនបទ និងកសិករ»របស់លោកXi Jinping ប្រធានរដ្ឋចិនត្រូវបានបោះពុម្ពផ្សាយ
2022-06-07 16:06:45cri
Share with:

សៀវភៅ«ការនិយាយអំពីការងារកសិកម្ម ជនបទ និងកសិករ»របស់លោកXi Jinping ប្រធានរដ្ឋចិនដែលរៀបរៀងនិងចងក្រងដោយវិទ្យាស្ថានស្រាវជ្រាវអំពីប្រវត្តិសាស្ត្របក្ស និងឯកសារនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ត្រូវបានបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពឯកសារមជ្ឈិមចិន និងចែកចាយនៅទូទាំងប្រទេសចិននាពេលថ្មីៗនេះ។

  សៀវភៅនេះបានចងក្រងអត្ថបទសំខាន់ៗរបស់លោកXi Jinpingចំនួន ៦១ អត្ថបទស្តីពីការងារកសិកម្ម ជនបទនិងកសិករ។

សូមបញ្ជាក់ថា ចាប់តាំងពីការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានតម្កល់ទុកការដោះស្រាយបញ្ហា "កសិកម្ម ជនបទ និងកសិករ" ជាអាទិភាពនៃការងាររបស់បក្ស ហើយបានយកឈ្នះក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការបំបាត់ភាពក្រីក្រ ដែលបានដោះស្រាយបញ្ហាក្រីក្រខ្លាំងក្នុងប្រវត្តិសាស្ត្រ ព្រមនិងអនុវត្តយុទ្ធសាស្ត្រស្តារអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញវិស័យកសិកម្មនិងជនបទឱ្យទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ និងមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស