ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងនឹងដំឡើងថ្លៃសំបុត្រចូលទស្សនាប្រាសាទ Borobudur យ៉ាងច្រើនដែលបណ្តាលឲ្យកើតមានការប្រកែកតវ៉ាយ៉ាងខ្លាំង
2022-06-07 15:29:48cri
Share with:


 

យោងតាមរបាយការណ៍របស់បណ្តាញព័ត៌មាននៃប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី៦ខែមិថុនាឱ្យដឹងថា លោក Luhut Panjaitan

រដ្ឋមន្ត្រីផែនការមហាសមុទ្រនិងវិនិយោគរបស់ឥណ្ឌូណេស៊ី បានថ្លែងកាលពីថ្ងៃទី៥ខែមិថុនាថា រដ្ឋាភិបាលគ្រោងនឹងដំឡើងថ្លៃសំបុត្រចូលទស្សនាប្រាសាទ Borobudur ដល់១០០ដុល្លារអាមេរិកក្នុងមួយសំបុត្រសម្រាប់ភ្ញៀវទេសចរបរទេស និង៧៥ម៉ឺនរ៉ូពីក្នុងមួយសំបុត្រសម្រាប់ភ្ញៀវទេសចរឥណ្ឌូណេស៊ី។មុនការកែសម្រួលតម្លៃ តម្លៃសំបុត្រសម្រាប់ភ្ញៀវទេសចរទាំងពីរប្រភេទនេះគឺភ្ញៀវអន្តរជាតិ ២៥ម៉ឺនរ៉ូពី និងភ្ញៀវជាតិ៥ម៉ឺនរ៉ូពី ។

លោក Luhut បានថ្លែងថា ការធ្វើបែបនេះគឺក្នុងគោលបំណងអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីមានផែនការកែសម្រួលតម្លៃសំបុត្រគឺផ្អែកលើសំណើរបស់អ្នកជំនាញអង្គការយូណេស្កូ ហើយបានកំណត់ចំនួនអ្នកចូលទស្សនាប្រចាំថ្ងៃត្រឹម ១២០០នាក់។

បន្ទាប់ពីផែនការនេះត្រូវបានប្រកាស បណ្តាលឱ្យកើតមានការប្រកែកតវ៉ាយ៉ាងខ្លាំងនៅក្នុងសង្គមឥណ្ឌូណេស៊ី។

អ្នកបកប្រែ:马小青
ប្លុកពិសេស