ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា 'សោកនាដកម្មតាមព្រំដែន' គឺជាផ្នែកមួយដ៏អាក្រក់បំផុតក្នុងបទឧក្រិដ្ឋរំលោភសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក
2022-06-07 15:29:06cri
Share with:


 

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី៦ខែមិថុនាថា "សោកនាដកម្មតាមព្រំដែន" គឺជាផ្នែកមួយដ៏អាក្រក់បំផុតនៅក្នុងបទឧក្រិដ្ឋរំលោភសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាត់វិធានការជ្រុលនិយមនិងសកម្មភាពអមនុស្សធម៌ចំពោះជនអន្តោប្រវេសន៍យ៉ាងឃោរឃៅ ដែលធ្វើឱ្យជនអន្តោប្រវេសន៍តែងតែរងគ្រោះពីការអនុវត្តច្បាប់ដោយហិង្សា ហើយប្រឈមមុខនឹងការឃុំលើសពេលកំណត់ឬការធ្វើទារុណកម្ម។ សិទ្ធិមនុស្សរបស់ក្រុមទន់ខ្សោយនិងងាយរងគ្រោះដូចជាស្ត្រី និងកុមារត្រូវបានជាន់ឈ្លីយ៉ាងព្រៃផ្សៃ។

តាមទិន្នន័យពីស្ថាប័នគយនិងការពារព្រំដែនសហរដ្ឋអាមេរិកបង្ហាញថា ក្នុងខែមេសា ឆ្នាំនេះ ស្ថាប័នអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកបានចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់សរុបចំនួន ២៣ម៉ឺននាក់តាមតំបន់ព្រំដែនរវាងអាមេរិកនិងម៉ិកស៊ិកនិងច្រកចេញចូលព្រំដែន កុមារមួយចំនួនធំដែលគ្មានអាណាព្យាបាលរួមដំណើរត្រូវជាប់ឃុំនៅប៉ុស្តិ៍យាមល្បាតតាមព្រំដែន ហើយសិទ្ធិមនុស្សរបស់ពួកគេត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ។ .

អ្នកបកប្រែ:马小青
ប្លុកពិសេស