ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីប្រកាសបន្ថែមឈ្មោះពលរដ្ឋអាមេរិកចំនួន ៦១ នាក់ទៀតក្នុងបញ្ជីហាមមិនឱ្យ ចូលដែនប្រទេសរុស្ស៊ីជារៀងរហូត
2022-06-07 16:11:07cri
Share with:

ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី៦ ខែមិថុនា ដោយបានប្រកាសបន្ថែមឈ្មោះពលរដ្ឋអាមេរិកចំនួន ៦១ នាក់ទៀតក្នុងបញ្ជីហាមមិនឱ្យចូលដែនប្រទេសរុស្ស៊ីជារៀងរហូត ។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ជាការឆ្លើយតបទៅនឹងការដែលអាមេរិកបានពង្រីកការដាក់ទណ្ឌកម្មទៅលើឥស្សរជននយោបាយ ឥស្សរជនមានមុខមាត់ និងអ្នកជំនួញរុស្ស៊ី អ្នកទទួលខុសត្រូវរបស់ភាគីអាមេរិកចំនួន ៦១ នាក់ទៀតដែលភាគច្រើនមកពីសហគ្រាសឧស្សាហកម្មយោធា ទីភ្នាក់ងារសារព័ត៌មាន ទីភ្នាក់ងារវាយតម្លៃ និងក្រុមហ៊ុនយន្តហោះនិងនាវាសំខាន់ៗរបស់សហរដ្ឋអាមេរិក ព្រមនិងបុគ្គលរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលចូលរួមក្នុងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពី "ការវាយប្រហារតាមអ៊ីនធឺណិតរបស់រុស្ស៊ី" ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះស្តីពីការហាមមិនឱ្យចូលដែនរបស់រុស្ស៊ីជារៀងរហូត ក្នុងនោះបូករួមទាំងលោកស្រីJennifer Granholm រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិកនិងលោកស្រី Janet L. Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកជាដើម ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស