ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping លើកទឹកចិត្តបុគ្គលិកបច្ចេកវិទ្យាអាវកាសចិនបន្តរួមចំណែកដើម្បីផលប្រយោជន៍មនុស្សជាតិ
2022-06-06 20:10:09cri
Share with:

កាលពីខែមេសា ឆ្នាំ១៩៧០ ផ្កាយរណបសិប្បនិម្មិតទីមួយរបស់ចិនបានហោះក្នុងអវកាស នៅទីខ្ពង់រាបភាគខាងជើងខេត្តស្រានស៊ី យុវជនអាយុ ១៧ ឆ្នាំមួយរូបរំភើបចិត្តយ៉ាងខ្លាំងចំពោះការនេះ។ ជាង៤០ឆ្នាំបន្ទាប់ពីនោះ ក្រោយពីបានឡើងមុខតំណែងជាអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនឆ្លៀតឱកាសទិវាយុវជនចិន លោកបានទៅដល់មូលដ្ឋានអវកាស ស្តាប់បុគ្គលិកយុវវ័យធ្វើការនៅនោះរៀបរាប់អំពីចំណាប់អារម្មណ៍របស់ខ្លួនអំពីការតស៊ូជាមួយការអភិវឌ្ឍមាតុប្រទេស។ លោកបានលើកទឹកចិត្តពួកគេថា មានតែភ្ជាប់ក្ដីស្រមៃរបស់ខ្លួនជាមួយបុព្វហេតុមាតុប្រទេស ធ្វើការតស៊ូដើម្បីអភិវឌ្ឍមាតុប្រទេស ទើបអាចសម្រេចឧត្តមគតិ។

 

ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ អវកាសយានិក៣រូបរបស់ចិនបានជិះយានអវកាសផ្ទុកមនុស្ស Shenzhou-14  ចូលក្នុងបន្ទប់ស្នូលTianhe នៃស្ថានីយអវកាសចិន នេះបានតំណាងថា ការកសាងស្ថានីយ៍អវកាសចិនបានឈានចូលដំណាក់កាលសំខាន់ថែមទៀត។  លោក Xi Jinping ប្រធានរដ្ឋចិនបានតាមដានយកចិត្តទុកដាក់ការរីកចម្រើននៃវិស័យអវកាសរបស់ចិន។ ពីឆ្នាំ២០១៣មក លោកបាននិយាយទូរស័ព្ទជាមួយអវកាសយានិកចិនដែលបំពេញភារកិច្ចនៅអវកាសជាច្រើកលើក ក៏បានជួបប្រជុំនិងសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារអវកាសជាច្រើនដង...លោកបានលើកទឹកចិត្តថា៖

 

«បុព្វហេតុអស្ចារ្យសុទ្ធតែចាប់ផ្តើមពីក្ដីស្រមៃ។ ក្ដីស្រមៃជាប្រភពនៃការរកបានភាពរស់រវើក។ ការស្វែងយល់អវកាសធំធេងជាក្ដីស្រមៃរួមនៃមនុស្សជាតិ។ វិស័យអវកាសរបស់ចិនបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដោយសកម្ម យើងមានឆន្ទៈរួមជាមួយបណ្តាប្រទេសលើពិភពលោក  ពិភាក្សាជាមួយគ្នា កសាងជាមួយគ្នា ចែករំលែកជាមួយគ្នា ដើម្បីជំរុញឱ្យបច្ចេកវិទ្យារបស់មនុស្សជាតិបន្តវិវឌ្ឍរីកចម្រើន។»

«បុគ្គលិកធ្វើការខាងអវកាសរបស់ចិនត្រូវបន្តខិតខំ អភិវឌ្ឍវិស័យអវកាសនៃពិភពលោក រួមចំណែកកាន់តែច្រើនក្នុងការប្រើប្រាស់អវកាសដោយសន្តិវិធី និងការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ»៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស