ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អវកាសយានិកនៃយានអវកាសShenzhou-១៤ បានដើរចូលក្នុងបន្ទប់ស្នូល Tianhe នៃស្ថានីយអវកាសចិនដោយជោគជ័យ ដើម្បីធ្វើការពិសោធផ្នែកវេជ្ជសាស្រ្ត៣ជំពូកធំៗ
2022-06-06 16:47:38cri
Share with:

យោងតាមការផ្សាយដំណឹងរបស់ការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនឱ្យដឹងថា នៅវេលាម៉ោង ២០ និង ៥០ នាទី ថ្ងៃទី ៥ ខែមិថុនា តាមម៉ោងទីក្រុងប៉េកាំង អវកាសយានិកចិនបីរូបគឺលោក Chen Dong, អ្នកនាងLiu Yang និងលោកCai Xuzhe បានចូលទៅក្នុងបន្ទប់ស្នូល Tianhe នៃស្ថានីយអវកាសចិន ដើម្បីស្នាក់នៅនិងបំពេញការងាររយៈពេល ៦ ខែនៅក្នុងគន្លងតារាវិថី។ ជាបន្តបន្ទាប់ ក្រុមអវកាសយានិកនឹងបំពេញការងារពាក់ព័ន្ធតាមការគ្រោងទុក។ ក្នុងចំណោមការងារទាំងនោះ រួមមានការធ្វើពិសោធផ្នែកវិទ្យាសាស្ត្រអវកាស និងការពិសោធផ្នែកបច្ចេកទេស។ បេសកកម្មនៃយានអវកាសShenzhou-១៤នឹងធ្វើការពិសោធផ្នែកវេជ្ជសាស្រ្តសរុបចំនួន ២៤ ប្រភេទក្នុងចំណោមបីជំពូកធំៗ៖

"ជំពូកទីមួយគឺស្វែងយល់បន្ថែមទៀតអំពីផលប៉ះពាល់ចំពោះមនុស្សតាមទ្រឹស្តីសរីរវិទ្យាក្នុងបរិស្ថានដែលគ្មានកម្លាំងទំនាញនិងការហោះហើរក្នុងលំហអវកាស។ ជំពូកទីពីរគឺស្វែងយល់ពីផលប៉ះពាល់ចំពោះសមត្ថភាពរបស់មនុស្ស និងសិក្សាពីលក្ខណៈនៃការផ្លាស់ប្តូរសមត្ថភាពរបស់មនុស្សក្នុងការហោះហើរក្នុងលំហអវកាស។ ជំពូកទីបី គឺស្វែងយល់កាន់តែច្រើនពីការប្រែប្រួលនៃបរិស្ថានលំហអវកាសតាមរយៈយន្តការនិងទ្រឹស្តី៕



អ្នកបកប្រែ:翟茜茜
ប្លុកពិសេស