ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនអនុវត្តទស្សនៈការទូតស្តីពីប្រទេសទាំងអស់មានសមភាព មិនថាតូចឬធំ និងជួយជំរុញការអភិវឌ្ឍនិងការស្តារឡើងវិញនៃប្រទេសកោះប៉ាស៊ីហ្វិក
2022-06-06 15:42:23cri
Share with:

កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមចិនបន្ទាប់ពីលោកបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូង។

លោក Wang Yi បានថ្លែងថា ប្រទេសកោះប៉ាស៊ីហ្វិក គឺជាសមាជិកដ៏សំខាន់នៃមហាគ្រួសារប្រទេសកំពុងអភិវឌ្ឍន៍។ ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវទស្សនៈស្តីពីប្រទេសទាំងអស់មានសមភាព មិនថាតូចឬធំ និងបានផ្តួចផ្តើមថា "សូម្បីតែមួយក៏មិនអាចខ្វះបាន " នៅក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសកល ។ ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសប៉ាស៊ីហ្វិកខាងត្បូងលើកនេះគឺជាដំណើរនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិកទាំងអស់ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ដោយសង្ឃឹមថាអាចពិភាក្សាអំពីមិត្តភាព  រួមគ្នាស្វែករកកិច្ចសហប្រតិបត្តិការដើម្បីទប់ទល់នឹងបញ្ហាប្រឈម រួមគ្នាស្វែងរកការអភិវឌ្ឍនិងត្រួសត្រាយអនាគត ។

ប្រទេសចិនមានឆន្ទៈក្នុងការរួមសហការជាមួយមិត្តភក្តិមកពីបណ្តាប្រទេសកោះប៉ាស៊ីហ្វិកដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់រវាងលោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំនៃបណ្តាប្រទេស ក្នុងន័យរួមចំណែកថ្មីក្នុងការជំរុញការអភិវឌ្ឍ ការស្តារឡើងវិញ និងសុខសន្តិភាព នៅតំបន់ប្រទេសកោះប៉ាស៊ីហ្វិក ក៏ដូចជាកសាងសហគមន៍រួមវាសនារវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិកដែលមានភាពកាន់តែជិតស្និទ្ធ៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស