ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-06-06 16:13:22cri
Share with:


លោក Xi jinping  ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើសកម្មភាពថ្នាក់ជាតិដើម្បីអបអរទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ ២០២២។

លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រីKaterina Sakellaropoulou ប្រធានាធិបតីក្រិក ផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងក្រិក។

អវកាសយានិកនៃយានអវកាសShenzhou-១៤ បានដើរចូលបន្ទប់ស្នូលស្នូល Tianhe នៃស្ថានីយ៍អវកាសចិនដោយជោគជ័យដើម្បីធ្វើការពិសោធខាងវេជ្ជសាស្រ្ត៣ជំពូក។

ប្រទេសចិនប្រកាសពីវឌ្ឍនភាពចំនួន១០ធំៗផ្នែកបច្ចេកវិទ្យាខាងបរិស្ថានអេកូឡូស៊ីប្រចាំឆ្នាំ២០២១។

វត្ថុបុរាណនៃសារមន្ទីរវាំងចាស់ប្រទេសចិនជាង៩០០ដុំ/ផ្ទាំងនឹងតាំងបង្ហាញក្នុងពិធីសម្ពោធបើកពិព័រណ៍សារមន្ទីរវប្បធម៌វាំងចាស់ហុងកុង។

ក្រុមអ្នកឡើងភ្នំនេប៉ាល់បោសសម្អាតកាកសំណល់ជាង៣៣តោនលើកំពូលខ្ពស់ចំនួន៤បូករួមទាំងកំពូលភ្នំអេវើរេស។

អង្គការណាតូបានធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅសមុទ្រ បាល់ទិក។

លោក Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិដាស់តឿនរដ្ឋាភិបាល និងសហគ្រាសឱ្យតម្កល់ទុកការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាអាទិភាព។

ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់អគ្គិភ័យនៅកន្លែងដាក់កុងតឺន័រនៅបង់ក្លាដែសកើនដល់៤៥នាក់។

អ្នកបកប្រែ:李展精
ប្លុកពិសេស