ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិដាស់តឿនរដ្ឋាភិបាល និងសហគ្រាសឱ្យតម្កល់ទុកការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាអាទិភាព
2022-06-06 16:51:37cri
Share with:

ថ្ងៃទី ៥ ខែមិថុនា គឺជាទិវាបរិស្ថានពិភពលោក។ កាលពីថ្ងៃទី ៤ ខែមិថុនា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានដាស់តឿនឱ្យរដ្ឋាភិបាល និងសហគ្រាសគួរតម្កល់ទុកការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាអាទិភាព ព្រមទាំងលើកឡើងនូវសំណើលម្អិតចំពោះការអភិវឌ្ឍថាមពលអាចកកើតឡើងវិញ។

លោក Guterres បានដាស់តឿនឱ្យរដ្ឋាភិបាលនៃប្រទេសនានាពិចារណាឱ្យបានពេញលេញអំពីកត្តានៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងការសម្រេចចិត្តខាងនយោបាយ ហើយសហគមន៍អន្តរជាតិគួរតែគាំទ្រការប្រើប្រាស់ចំណេះដឹង និងវិធីសាស្រ្តបែបប្រពៃណី ដើម្បីជួយការពារប្រព័ន្ធអេកូឡូស៊ីដែលមានភាពផុយស្រួយ។ ដើម្បីជំរុញការអភិវឌ្ឍថាមពលអាចកកើតឡើងវិញ លោក Guterres បានស្នើឱ្យមានការផ្គត់ផ្គង់ដោយពេញទំហឹងនូវបច្ចេកវិទ្យាអាចកកើតឡើងវិញ និងវត្ថុធាតុដើម ធ្វើឱ្យការបំពេញទម្រង់បែបបទពាក់ព័ន្ធមានភាពងាយស្រួល បង្វែរទិសដៅនៃការផ្តល់ឧបត្ថម្ភកធនឱ្យងាកទៅរកថាមពលអាចកកើតឡើងវិញ ព្រមនិងបង្កើនការវិនិយោគពាក់ព័ន្ធឱ្យបានទ្វេដង៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស