ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xijinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើសកម្មភាពថ្នាក់ជាតិដើម្បីអបអរទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ ២០២២
2022-06-06 15:17:33cri
Share with:

សកម្មភាពថ្នាក់ជាតិរបស់ប្រទេសចិនដើម្បីអបអរទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ ២០២២ បានប្រារព្ធឡើងកាលពីថ្ងៃទី ៥ ខែមិថុនា នៅក្រុង Shenyang ខេត្ត Liaoning ។ លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើសកម្មភាពនេះ ។ លោក Han Zheng សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានអានលិខិតអបអរសាទររបស់លោក Xi Jinping និងថ្លែងសុន្ទរកថានៅក្នុងពិធីបើក។

ថ្លែងនៅក្នុងលិខិតអបអរសាទរ លោក Xi Jinping បានលើកឡើងថា បរិស្ថានអេកូឡូស៊ីគឺជាមូលដ្ឋានគ្រឹះនៃការរស់រានមានជីវិត និងការអភិវឌ្ឍរបស់មនុស្សជាតិ ហើយការរក្សាបាននូវបរិស្ថានអេកូឡូស៊ីដ៏ល្អប្រសើរគឺជាបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងអស់។បក្សនិងប្រទេសចិនទាំងមូល គួរតែរក្សាការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងការកសាងអរិយធម៌អេកូឡូស៊ី ផ្តោតលើការជំរុញការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតងដោយគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម គ្រោងផែនការដើម្បីគ្រប់គ្រងការបំពុល ការការពារបរិស្ថានអេកូឡូស៊ី និងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ដើម្បីខិតខំប្រឹងប្រែងកសាងប្រទេសចិនដ៏ស្រស់ស្អាត ដែលមនុស្សជាតិនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមនីយកម្ម ដើម្បីរួមចំណែកកាន់តែសំខាន់ដល់ការកសាងពិភពលោកប្រកបដោយភាពស្រស់បំព្រង!

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស