ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រីKaterina Sakellaropoulou ប្រធានាធិបតីក្រិក ផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងក្រិក
2022-06-06 15:26:21cri
Share with:


កាលពីថ្ងៃទី៥ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រីKaterina Sakellaropoulou ប្រធានាធិបតីក្រិក បានផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានសង្កត់ធ្ងន់ថា លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងក្រិក ហើយមានឆន្ទៈរួមជាមួយលោកស្រីKaterina Sakellaropoulou ប្រធានាធិបតីក្រិក ដើម្បិចាត់ទុកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសមួយក្នុងន័យពង្រឹងមិត្តភាពប្រពៃណី ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងក្រិក ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ។

 

ដោយឡែក ក្នុងសារលិខិតរបស់លោកស្រីKaterina Sakellaropoulou ប្រធានាធិបតីក្រិកលោកស្រីបានបង្ហាញពីជំនឿចិត្តថា ភាគីទាំងពីរនឹងពួតដៃគ្នាធ្វើការខិតខំដើម្បីសម្រេចបាននូវគោលដៅធំនៃការជំរុញការសន្ទនាខាងអរិយធម៌ និងការគាំពារសន្តិភាពពិភពលោកផងដែរ

 

ថ្ងៃដដែល លោកLi Keqiangនាយករដ្ឋមន្ត្រីចិន និងលោកKyriakos Mitsotakisនាយករដ្ឋមន្ត្រីក្រិកក៏បានផ្ញើសារលិខិតអបអរសាទរទៅវិញទៅមកផងដែរថ្លែងក្នុងសារលិខិត លោក Li Keqiang បានលើកឡើងថា ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសក្រិក ចាត់ទុកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាចំណុចចាប់ផ្តើមថ្មី ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយទៅវិញទៅមក បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនតាមសមុទ្រ និងថាមពលថ្មីជាដើម ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងក្រិកឱ្យឆ្ពោះទៅមុខ ហើយបន្តបោះជំហានកាន់តែធំដោយឡែក លោក Kyriakos Mitsotakis បានសម្តែងនូវក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងចាត់ទុកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតជាឱកាសមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងទ្វេភាគី។

អ្នកបកប្រែ:马小青
ប្លុកពិសេស