ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖មិនថា “យកបញ្ហាតៃវ៉ាន់ទៅទប់ស្កាត់ប្រទេសចិន”ឬក៏ “ពឹងផ្អែកសហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យ” មានតែធ្វើឱ្យ “លោតកាន់តែខ្ពស់ ធ្លាក់កាន់តែធ្ងន់”
2022-06-06 13:04:22cri
Share with:

    កាលពីថ្ងៃទី១ខែមិថុនា លោកស្រី Sarah Bianchi តំណាងរងពាណិជ្ជកម្មសហរដ្ឋអាមេរិកនិងតំណាងតំបន់ចិនតៃវ៉ាន់បានរៀបចំធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ហើយបានប្រកាសថានឹងចាប់ដំណើរការអ្វីដែលហៅថា គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១រវាងសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ ។ នេះគឺជារឿងកំប្លែងនយោបាយមួយទៀតដែលសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ឃុបឃិតគ្នាដោយយកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាលេស ហើយក៏ជាកលល្បិចដែលយកបញ្ហាតៃវ៉ាន់ទៅទប់ស្កាត់ប្រទេសចិននិង ពឹងផ្អែកសហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យដដែល ។ ទង្វើរបស់ភាគីអាមេរិកបែបនេះបានល្មើសនឹងពាក្យសន្យាដែលខ្លួនបានធ្វើក្នុងសេចក្តីប្រកាសរួមបីច្បាប់រវាងចិននិងសហរដ្ឋអាមេរិកដូច្នេះ ទង្វើនេះនឹងបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកធ្លាក់ក្នុងភាពគ្រោះថ្នាក់ ។

អ្វីដែលគួរឱ្យយកចិត្តទុកដាក់គឺ នៅមួយសប្តាហ៍មុនពេលសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ប្រកាសចាប់ដំណើរការអ្វីដែលហៅថា គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១ មេដឹកនាំសហរដ្ឋអាមេរិកបានប្រកាសចាប់ដំណើរការអ្វីដែលហៅថា ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅជប៉ុន ហើយបានឃោសនាបំប៉ោងថានឹង ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិនលើវិស័យខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងបានបង្ករឿងហេតុលើ៤វិស័យ គឺវិស័យសេដ្ឋកិច្ចឌីជីថល ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ ហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាតនិងការប្រឆាំងអំពើពុករលួយ ។ រីឯតាមការផ្សាយដំណឹងពាក់ព័ន្ធឱ្យដឹងថា អ្វីដែលហៅថា គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១រវាងសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ គឺមានផែនការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យដូចជាពាណិជ្ជកម្មឌីជីថល ភាពងាយស្រួលខាងគយនិងបង្ក្រាបអំពើពុករលួយជាដើម ។

វាអាចឃើញថា រឿងទាំងពីរនេះមានភាពស្រដៀងគ្នាជាច្រើន ។ បើនិយាយចំពោះអាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ តាមពិតទៅ គំនិតផ្តួចផ្តើមនេះ គឺជា រង្វាន់លួងចិត្តមួយដែលផ្តល់ជូនតំបន់តៃវ៉ាន់បន្ទាប់ពីតៃវ៉ាន់ត្រូវច្រានចោលពី ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ។ រីឯសហរដ្ឋអាមេរិកគឺប៉ុនប៉ងរៀបចំ ក្រុមសេដ្ឋកិច្ចតូចនៅអាស៊ី ព្រមពេលជាមួយគ្នា នឹងប្រើប្រាស់តំបន់តៃវ៉ាន់ដែលដូចជាអុកឱ្យបានពេញដៃ ។ នៅទីបំផុត អ្វីដែលហៅថា គំនិតផ្តួចផ្តើម គ្រាន់តែជាទង្វើដែលចាត់ទុកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មធ្វើជាលេស គោលបំណងពិតគឺចង់ទប់ស្កាត់ប្រទេសចិន ។

ទង្វើខុសឆ្គងរបស់អាមេរិក ធ្វើឱ្យអាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យយល់ឃើញថា បានបន្ថែមឈីបមួយទៀតក្នុងឧបាយកល ពឹងផ្អែកសហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យ ។ ពួកគេសឹងតែឃោសនាបំប៉ោងថា សារសំខាន់នៃគំនិតផ្តួចផ្តើមនេះគឺច្រើនជាងការដែលសហរដ្ឋអាមេរិកជួយតំបន់តៃវ៉ាន់ចូលក្នុងអ្វីដែលហៅថា ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ទៅទៀត។ ប៉ុន្តែរឿងទាំងនេះសុទ្ធតែជាទង្វើបញ្ឆោតខ្លួនឯងតែប៉ុណ្ណោះ ។ អ្នកវិភាគបានថ្លែងថា សហរដ្ឋអាមេរិកប៉ុនប៉ងប្រើប្រាស់អ្វីដែលហៅថា គំនិតផ្តួចផ្តើមប្រហោងចេញធនធានមនុស្ស បច្ចេកទេស និងប្រាក់ទុនជាដើមក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់របស់តំបន់តៃវ៉ាន់ថែមមួយកម្រិតទៀត ដូច្នេះទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ ពិតជាគ្មានស្មើភាពនោះឡើយ ។

តាមពិតទៅ សហរដ្ឋអាមេរិកប្រើ សន្លឹកបៀរតំបន់តៃវ៉ាន់ច្រើនបែបយ៉ាង ប្រការនេះកាន់តែបញ្ជាក់ថា មធ្យោបាយរបស់អាមេរិកដើម្បីទប់ស្កាត់ប្រទេសចិនជិតអស់ហើយ ។ ប្រទេសចិនចាំបាច់នឹងបង្រួបបង្រួមគ្នា ហើយក៏មុខជានឹងបង្រួបបង្រួមជាមិនខាន នេះជានិន្នាការអភិវឌ្ឍន៍ប្រវត្តិសាស្ត្រ មិនថាបុគ្គលណាឬកម្លាំងណាសុទ្ធតែមិនអាចរារាំងបានឡើយ ។ ការបង្ករឿងហេតុដ៏ប្រថុយប្រថានរបស់ភាគីអាមេរិក គ្រាន់តែនឹងនាំឱ្យអាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតំបន់តៃវ៉ាន់ លោតកាន់តែខ្ពស់ ធ្លាក់កាន់តែធ្ងន់ ហើយនឹងធ្វើឱ្យខ្លួនបិទស្លាកសញ្ញា ក្បត់សីលធម៌កាន់តែស្អិតជាប់ផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស