ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួនមនុស្សស្លាប់ក្នុងគ្រោះអគ្គិភ័យនៅកន្លែងដាក់កុងតឺន័រនៅប្រទេសបង់ក្លាដែសកើនដល់៤៥នាក់
2022-06-06 15:27:12cri
Share with:


 

មន្ត្រីបង់ក្លាដែសបានប្រកាសកាលពីថ្ងៃទី ៥ខែមិថុនាថា ចំនួនមនុស្សស្លាប់ក្នុងគ្រោះអគ្គិភ័យនៅកន្លែងដាក់កុងតឺន័រក្នុងតំបន់Chattogram នៅយប់ថ្ងៃទី ៤ ខែមិថុនាបានកើនឡើងដល់ ៤៥ នាក់ ហើយមានអ្នករបួស ១៥៣ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អគ្គិភ័យនៅមិនទាន់ត្រូវពន្លត់ទាំងស្រុងនៅឡើយទេ ។

មន្ត្រីរដ្ឋបាលក្នុងតំបន់បានប្រាប់អ្នកសារព័ត៌មានថា ក្នុងចំណោមអ្នកស្លាប់មាន ៦ នាក់គឺជាភ្នាក់ងារពន្លត់អគ្គិភ័យ។

យោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ឱ្យដឹងថា ដំបូងអគ្គិភ័យបានឆាបឆេះចេញពីកុងតឺន័រផ្ទុកសារធាតុគីមី ហើយអណ្តាតភ្លើងដ៏សន្ធោសន្ធៅបានឆេះរាលដាលដល់កុងតឺន័រផ្សេងទៀតដែលមានផ្ទុកសារធាតុគីមី បណ្តាលឱ្យផ្ទុះហើយឆេះរាលដាលដល់អគារជុំវិញ។ ក្រោយពីកើតមានអគ្គិភ័យ ភ្នាក់ងារពន្លត់អគ្គិភ័យនិងទាហានបានរូតរះទៅដល់កន្លែងកើតហេតុដើម្បីពន្លត់ភ្លើង ។

អ្នកបកប្រែ:马小青
ប្លុកពិសេស