ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកភូទីន ប្រធានាធិបតីរុស្ស៊ីថ្លែងថា នឹងមិនហាមឃាត់ការដឹកជញ្ជូនស្បៀងអាហាររបស់អ៊ុយក្រែនទៅខាងក្រៅនោះទេ ហើយរុស្ស៊ីនឹងបង្កើនការនាំចេញស្រូវសាលី
2022-06-05 14:29:55cri
Share with:

កាលពីថ្ងៃទី៣ខែមិថុនា លោកភូទីន ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា អ៊ុយក្រែនមានមធ្យោបាយដឹកជញ្ជូនស្បៀងអាហារច្រើនបែបយ៉ាងអាចជ្រើសរើស ភាគីរុស្ស៊ីនឹងមិនហាមឃាត់ការដឹកជញ្ជូនស្បៀងអាហាររបស់អ៊ុយក្រែនទៅខាងក្រៅនោះទេ ។ ព្រមពេលជាមួយគ្នានេះ បរិមាណនាំចេញស្រូវសាលីនៅឆ្នាំកសិកម្មខាងក្រោយរបស់រុស្ស៊ីនឹងកើនឡើងដល់៥០លានតោន ។

ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានទូរទស្សន៍រុស្ស៊ី លោកភូទីនបានថ្លែងថា គឺវិធានការដាក់ទណ្ឌកម្មរបស់ប្រទេសប៉ែកខាងលិចហ្នឹងឯងដែលបានបង្កើនភាពតានតឹងក្នុងការផ្គត់ផ្គង់ស្បៀងអាហារនិងជីគីមីពិភពលោក ព្រមទាំងប៉ុនប៉ងច្រានចោលទំនួលខុសត្រូវទៅឱ្យរុស្ស៊ី ។ មុនពេលរុស្ស៊ីធ្វើប្រតិបត្តិការយោធាពិសេស បញ្ហាខ្វះស្បៀងអាហារអន្តរជាតិក៏បានលេចចេញហើយ ។ ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីរបស់ប្រទេសប៉ែកខាងលិចគ្រាន់តែនឹងនាំឱ្យសភាពការណ៍ផ្គត់ផ្គង់ស្បៀងអាហារនិងជីគីមីអន្តរជាតិបន្តអាប់អួរតទៅទៀត ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស