ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកវិភាគថាមពលរបស់តួកគីរំពឹងថា ប្រទេសចិនអាចដើរតួនាទីណែនាំក្នុងវិស័យការពារបរិស្ថាននិងឆ្លើយតបបម្រែបម្រួលអាកាសធាតុ
2022-06-05 14:31:51cri
Share with:

    ខណៈពេលដែលទិវាបរិស្ថានពិភពលោកថ្ងៃទី៥ខែមិថុនាចូលមកដល់ អ្នកវិភាគថាមពលតួកគីម្នាក់បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ប្រទេសចិនបានដើរឈានមុខពិភពលោកក្នុងវិស័យប្រើប្រាស់ថាមពលថ្មី ហើយរំពឹងថា ប្រទេសចិនអាចដើរតួនាទីណែនាំក្នុងវិស័យការពារបរិស្ថាននិងឆ្លើយតបបម្រែបម្រួលអាកាសធាតុ ។

    លោកបានថ្លែងថា លោកប្រធានរដ្ឋចិន Xi Jinping លើកឡើងនូវ “ទឹកស្អាតនិងភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់”ក្នុងសុន្ទរកថារបស់ខ្លួន នេះបានបង្ហាញពីគំនិតរបស់លោកស្តីពីការរួមរស់នៅដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ ក្រោមការណែនាំនៃគំនិតបែបនេះ ប្រទេសចិនបានបង្កើនការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាថាមពលថ្មីឥតឈប់ឈរ ហើយបច្ចុប្បន្ននេះ ចិនបានក្លាយជាប្រទេសដែលប្រើប្រាស់ថាមពលស្អាតដូចជាថាមពលខ្យល់និងថាមពលពន្លឺព្រះអាទិត្យជាដើមច្រើនបំផុតលើពិភពលោក ។ នេះគឺមានអត្ថន័យសំខាន់ចំពោះចិននិងពិភពលោក ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស