ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានអវកាសផ្ទុកមនុស្សShenzhou-១៤ត្រូវបានបង្ហោះដោយជោគជ័យ
2022-06-05 11:42:59cri
Share with:

     តាមការផ្សាយដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ចិនបានឱ្យដឹងថា នៅវេលាម៉ោង១០និង៤៤នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ តាមម៉ោងក្រុងប៉េកាំង  រ៉ុក្កែតដឹកជញ្ជូនLong March-F  ១៤ ដែលដឹកជញ្ជូនយានអវកាសផ្ទុកមនុស្សShenzhou-១៤ ត្រូវបាញ់បង្ហោះទៅកាន់លំហអវកាសនៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណបJiuquan  ។ យានអវកាសផ្ទុកមនុស្សShenzhou-១៤បានចែកដាច់ពីរ៉ុក្កែតដឹកជញ្ជូនដោយជោគជ័យ ហើយបានចូលទៅគន្លងតារាវិថីដោយចំគោលដៅតាមការគ្រោងទុក ក្រុមអវកាសយានិកមានសភាពការណ៍ល្អប្រសើរ ការបាញ់បង្ហោះលើកនេះទទួលបានជោគជ័យដោយគាប់ប្រសើរ ។ នេះជាភារកិច្ចហោះហើរលើកទី២៣ តាំងពីប្រទេសចិនបានអនុវត្តវិស្វកម្មយានអវកាសផ្ទុកមនុស្សមក ហើយក៏ជាភារកិច្ចហោះហើរផ្ទុកមនុស្សលើកទី៣ក្នុងដំណាក់កាលស្ថានីយអវកាសផងដែរ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស