ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីប៉ាឡេស្ទីននិងបារាំងទាក់ទងគ្នាតាមទូរស័ព្ទដើម្បីពិគ្រោះពិភាក្សាអំពីស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែល
2022-06-05 14:13:38cri
Share with:

    តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាននៃរដ្ឋាភិបាលប៉ាឡេស្ទីនឱ្យដឹងថា នៅថ្ងៃទី ៤ ខែមិថុនា លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែលនាពេលបច្ចុប្បន្ន ។

    ការផ្សាយដំណឹងបានឱ្យដឹងថា ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លោក Mahmoud Abbas បានថ្កោលទោសចំពោះអ៊ីស្រាអែលដែលបានបំពានលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានិងពាក្យសន្យារបស់ខ្លួន ហើយលោកបានបន្តថ្លែងថា ការវិវឌ្ឍរីកចម្រើននៃស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែលនាពេលបច្ចុប្បន្ន គឺ "មិនអាចទទួលយកបាន" ។ ស្របពេលជាមួយគ្នានេះ លោក Mahmoud Abbas ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការព្រមានចំពោះទង្វើរបស់អ៊ីស្រាអែល ដូចជា ការលុកលុយចូលវិហារអ៊ីស្លាម Al-Aqsa ជាដើម ។

    លោក Emmanuel Macron បានថ្លែងថា ប្រទេសបារាំងធ្វើកិច្ចខិតខំប្រឹងយ៉ាងមុតមាំដើម្បីគាំទ្រឱ្យប៉ាឡេស្ទីននិងអ៊ីស្រាអែលសម្រេចសន្តិភាព ហើយនឹងរួមគ្នាខិតខំប្រឹងប្រែងជាមួយសហគមន៍អន្តរជាតិដើម្បីចៀសវាងកុំឱ្យប៉ាឡេស្ទីននិងអ៊ីស្រាអែលចាត់រាល់វិធានការដែលបណ្តាលឱ្យស្ថានការណ៍ឡើងកម្តៅ ។ លោកបានអញ្ជើញលោក Mahmoud Abbas ទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងដើម្បីបង្កើនការពិគ្រោះពិភាក្សាអំពីបញ្ហា ដូចជា សន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជាដើម ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស