ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក José Manuel Ramos-Horta ប្រធានាធិបតីទីម័រខាងកើតជួបសន្ទនាជាមួយលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន
2022-06-05 14:05:14cri
Share with:

    នៅថ្ងៃទី ៤ ខែមិថុនាតាមម៉ោងក្នុងតំបន់ លោក José Manuel Ramos-Horta ប្រធានាធិបតីទីម័រខាងកើតបានជួបសន្ទនាជាមួយលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិននៅទីក្រុង Dili រដ្ឋធានីទីម័រខាងកើត ។

    ថ្លែងក្នុងកិច្ចជំនួប លោក Horta សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនចិនដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាដល់ទីម័រខាងកើតក្នុងរយៈពេលជាយូរណាស់មកហើយ ។ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមក មិនថា ប្រឈមនឹងការលំបាកនិងកម្លាំងសម្ពាធបែបណាក៏ដោយ ជានិច្ចកាល យើងតែងតែគោរពយ៉ាងមុតមាំនូវគោលការណ៍ប្រទេសចិនតែមួយ។ ប្រទេសទីម័រខាងកើតបាននិងកំពុងពោរពេញទៅដោយជំនឿចិត្តនិងក្តីរំពឹងទុកចំពោះអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

    ជាការឆ្លើយតប លោក Wang Yi បានលើកឡើងថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ប្រទេសទាំងពីរបាននិងកំពុងប្រកាន់ខ្ជាប់នូវការគោរពរាប់អានគ្នាប្រកបដោយសមភាព ការយល់ដឹងនិងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក ហើយបានក្លាយជាដៃគូដ៏សំខាន់ក្នុងការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ក៏ដូចជាប្រទេសចិនបានដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនទីម័រខាងកើត ។ ប្រទេសចិនរីករាយរួមសហការជាមួយទីម័រខាងកើត នឹងចាត់ទុកខួបទី ២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិននិងទីម័រខាងកើតឱ្យឡើងដល់កម្រិតកាន់តែខ្ពស់ ក៏ដូចជាបង្កើតជាគំរូនៃការគោរពគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដោយស្មើភាពនិងការអភិវឌ្ឍរួមរវាងប្រទេសធំនិងតូច ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស