ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អត្រាអត់ការងារធ្វើនៅសហរដ្ឋអាមេរិកនៅតែខ្ពស់ជាងកម្រិតមុនពេលផ្ទុះការរីករាលដាលនៃជំងឺឆ្លង
2022-06-04 14:49:43cri
Share with:

ទិន្នន័យដែលបានចេញផ្សាយដោយក្រសួងការងារសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមិថុនា បានបង្ហាញថា ក្នុងខែឧសភាឆ្នាំ២០២២នេះ អត្រាអត់ការងារធ្វើនៅសហរដ្ឋអាមេរិកនៅតែមានកម្រិត ៣,៦% ក្នុងរយៈពេល ៣ ខែជាប់ៗគ្នា ដែលនៅតែខ្ពស់ជាងកម្រិតមុនពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ទិន្នន័យបង្ហាញថា បើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ ២០២០ គឺមុនពេលផ្ទុះការរីករាលដាលនៃជំងឺឆ្លងនៅសហរដ្ឋអាមេរិក អត្រាអត់ការងារធ្វើនៅសហរដ្ឋអាមេរិកបានកើនឡើង ០,១ ភាគរយ ហើយចំនួនអ្នកអត់ការងារធ្វើបានកើនឡើង ៣ សែននាក់។ ក្នុងពេលជាមួយគ្នានេះ អ្នកអត់ការងារធ្វើក្នុងរយៈពេលជាង ២៧ សប្តាហ៍បានកើនឡើង ២ សែន ៣ ម៉ឺន ៥ ពាន់នាក់បើប្រៀបធៀបនឹងមុនពេលផ្ទុះការរីករាលដាលនៃជំងឺឆ្លង ។

អ្នកវិភាគសម្គាល់ថា ចំនួនអ្នកមានការងារមិនមែនកសិកម្មថ្មីរបស់អាមេរិកនៅក្នុងខែឧសភាមានកម្រិតទាបបំផុតចាប់តាំងពីខែមេសាឆ្នាំ ២០២១មក ដែលអាចបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស