ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអឺរ៉ុបប្រកាសដាក់ទណ្ឌកម្មជុំទី៦ទៅលើប្រទេសរុស្ស៊ី
2022-06-04 14:47:02cri
Share with:

    កាលពីថ្ងៃទី៣ខែមិថុនា គណៈកម្មាធិការសហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មជុំទី ៦ទៅលើប្រទេសរុស្ស៊ី ក្នុងនោះរួមទាំងការហាមការដឹកជញ្ជូនប្រេងកាត និងដាក់ទណ្ឌកម្មទៅលើនាវាដឹកប្រេងនិងធនាគាររុស្ស៊ីជាដើម។

គណៈកម្មាធិការសហភាពអឺរ៉ុបបានចេញសេចក្តីប្រកាសនៅថ្ងៃដដែលថា វិធានការដាក់ទណ្ឌកម្មនឹងចូលជាធរមានភ្លាមៗ ហើយនឹងកាត់បន្ថយការនាំចូលប្រេងកាតពីរុស្ស៊ីជាបន្តបន្ទាប់។  សហភាពអឺរ៉ុបនឹងឈប់ទិញប្រេងឆៅពីរុស្ស៊ីតាមផ្លូវសមុទ្រក្នុងរយៈពេល៦ខែខាងមុខ។ សេចក្តីប្រកាសក៏បានបង្ហាញថា ហាមមិនឱ្យក្រុមហ៊ុនសហភាពអឺរ៉ុបផ្តល់ការធានារ៉ាប់រងសម្រាប់កប៉ាល់ពាណិជ្ជកម្មដែលដឹកប្រេងកាតរុស្ស៊ីនោះទេ។ សហភាពអឺរ៉ុបក៏បានដកធនាគាររុស្ស៊ីចំនួនបី និងធនាគារបេឡារុស្សមួយចេញពីប្រព័ន្ធនៃសមាគមសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក(SWIFT)នៅថ្ងៃដដែលនោះ

 

អ្នកបកប្រែ:马小青
ប្លុកពិសេស