ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិនថ្លែងថា កិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដែលបានបង្កើតទំនាក់ទំនងការទូតបង្ហាញនូវស្ថានភាពដែលប្រកបដោយកម្លាំងរស់រវើកខ្លាំងក្លានៃ "កង់ជំរុញពីរ"
2022-06-04 14:56:24cri
Share with:

     កាលពីថ្ងៃទី ៣ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកនៃក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានរួមជាមួយលោក Soroi Eoeរដ្ឋមន្ត្រីការបរទេសប៉ាពួញូហ្គីណេជួបអ្នកសារព័ត៌មាននៅកំពង់ផែ Moresby។ លោក Wang Yi បានណែនាំពីចំណាប់អារម្មណ៍ និងសមិទ្ធផលដ៏អស្ចារ្យនៃដំណើរទស្សនកិច្ចនៅប៉ាស៊ីហ្វិកខាងត្បូងលើកនេះ ពេលឆ្លើយតបទៅនឹងសំណួរ។

      លោក Wang Yi បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងលើកនេះ លោកបានជួបសន្ទនាជាមួយមេដឹកនាំនៃប្រទេសកោះចំនួន ១៧ និងមន្ត្រីថ្នាក់រដ្ឋមន្ត្រីជាង ៣០ នាក់តាមរយៈការជួបទល់មុខ "បំពេញទស្សនកិច្ចតាមអនឡាញ" និងប្រព័ន្ធវីដេអូ ព្រមនិងរួមជាមួយនាយករដ្ឋមន្ត្រីហ្វីជីធ្វើជាសហអធិបតីនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសរវាងប្រទេសចិននិងកោះប៉ាស៊ីហ្វិកលើកទី ២។ ប្រទេសចិន និងបណ្តាប្រទេសកោះបានចុះហត្ថលេខានិងសម្រេចបានលទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ៥២ ដែលគ្របដណ្តប់លើវិស័យកិច្ចសហប្រតិបត្តិការចំនួន ១៥ រួមមាន “ខ្សែក្រវាត់និងផ្លូវ” ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ការបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ ការអភិវឌ្ឍបៃតង សុខាភិបាល កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍និងកិច្ចការតំបន់រដ្ឋបាលជាដើម។ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងបណ្តាប្រទេសកោះនឹងបង្ហាញនូវស្ថានភាពដែលប្រកបដោយកម្លាំងរស់រវើកខ្លាំងក្លានៃ "កង់ជំរុញពីរ"នៃច្រកសំខាន់ទ្វេភាគីនិងវេទិកាថ្មីពហុភាគី៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស