ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានអវកាស Shenzhou-១៤ នឹងបាញ់បង្ហោះនៅព្រឹកថ្ងៃទី៥ ខែមិថុនា
2022-06-04 15:37:38cri
Share with:

បន្ទាប់ពីការស្រាវជ្រាវនិងការសម្រេចចិត្តដោយអគ្គបញ្ជាការដ្ឋានបេសកកម្មហោះហើរដំណាក់កាលនៃស្ថានីយអវកាសចិន យានអវកាស Shenzhou-១៤ នឹងបាញ់បង្ហោះនៅវេលាម៉ោង ១០:៤៤ ថ្ងៃទី ៥ ខែមិថុនា តាមម៉ោងក្រុងប៉េកាំង។ រ៉ុក្កែត Long March 2F Y14 សម្រាប់បេសកកម្មបាញ់បង្ហោះលើកនេះជិតនឹងចាប់ផ្តើមចាក់បញ្ចូលឥន្ធនៈ។

សូមបញ្ជាក់ថា ការបាញ់បង្ហោះយានអវកាសផ្ទុកមនុស្សShenzhou-១៤ គឺជាបេសកកម្មហោះហើរលើកទី២ក្នុងដំណាក់កាលសាងសង់ស្ថានីយអវកាសចិន និងជាបេសកកម្មផ្ទុកមនុស្សដំបូងគេក្នុងដំណាក់កាលនេះផងដែរ។ ក្រុមអវកាសយានិកនឹងធ្វើការនិងរស់នៅក្នុងគន្លងតារាវិថីរយៈពេល ៦ ខែ គោលបំណងសំខាន់នៃបេសកកម្មគឺដើម្បីបញ្ចប់ការងារដំឡើង និងសាងសង់ស្ថានីយអវកាសចិនតាមគន្លងតារាវិថី បញ្ចប់ការដំឡើងនិងធ្វើតេស្តឧបករណ៍ខាងក្នុងនិងខាងក្រៅកាប៊ីនស្ថានីយអវកាស ព្រមទាំងគ្រឿងបរិក្ខារ និងឧបករណ៍ពាក់ព័ន្ធនឹងភារកិច្ចប្រើប្រាស់នៅទីអវកាស ធ្វើពិសោធន៍វិទ្យាសាស្ត្រអវកាស និងការធ្វើតេស្តបច្ចេកទេស ព្រមនិងធ្វើការថែទាំនិងជួសជុលប្រចាំថ្ងៃ និងការងារពាក់ព័ន្ធផ្សេងទៀត៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស