ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការស្តារផលិតកម្មឡើងវិញដោយគ្រប់ជ្រុងជ្រោយនៅក្រុងសៀងហៃលើកទឹកចិត្តដល់ជំនឿចិត្តក្នុងទីផ្សារ
2022-06-04 09:50:57cri
Share with:

    ទន្ទឹមនឹងជំងឺកូវីដ ១៩ ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងស្ថានការណ៍ជាទូទៅវិវឌ្ឍទៅរកភាពប្រសើរជាបន្តបន្ទាប់ នៅថ្ងៃទី ១ ខែមិថុនានេះ ទីក្រុងសៀងហៃបានរៀបចំឡើងវិញដោយគ្រប់ជ្រុងជ្រោយនូវសណ្តាប់ធ្នាប់ផលិតកម្មនិងជីវភាពរស់នៅជាប្រក្រតី ។ ដំណឹងល្អអំពីទីក្រុងសៀងហៃនេះត្រូវបានបង្ហោះតាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ចិន ដែលធ្វើឱ្យអ្នកប្រើបណ្តាញអ៊ីនធឺណែតចាប់អារម្មណ៍និងពិភាក្សាយ៉ាងច្រើន៖ទីក្រុងសៀងហៃដែលមានទិដ្ឋភាពយ៉ាងអ៊ូអរនិងមមាញឹកនៅកាលពីមុននឹងត្រឡប់មកវិញ ។

    ក្នុងនាមជាទីក្រុងស្នូលផ្នែកឧស្សាហកម្ម ពាណិជ្ជកម្មនិងហិរញ្ញវត្ថុ មជ្ឈមណ្ឌលឧស្សាហកម្មផលិតកម្មនិងជាកំពង់ផែដ៏ធំបំផុតនៃបរិមាណលើកដាក់កុងតឺន័រនៅទូទាំងពិភពលោក ការរៀបចំឡើងវិញដោយគ្រប់ជ្រុងជ្រោយនូវសណ្តាប់ធ្នាប់ផលិតកម្មនិងជីវភាពរស់នៅជាប្រក្រតីនៅទីក្រុងសៀងហៃមិនត្រឹមតែជាក្តីរំពឹងទុករបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងក៏ជាក្តីរំពឹងទុករបស់ពិភពលោកទាំងមូលផងដែរ ។ នាពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីទីក្រុងស៊ាងហៃបានប្រកាសពីវិធានការមួយចំនួនសម្រាប់ជំរុញដោយមានរបៀបរៀបរយនូវការស្តារផលិតកម្មឡើងវិញដោយគ្រប់ជ្រុងជ្រោយ ទីផ្សារនៅអាស៊ីត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ។ សេដ្ឋវិទូនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ច Dai-Ichi Life នៃជប៉ុនបានលើកឡើងថា គោលនយោបាយស្តីពីការស្តារផលិតកម្មឡើងវិញដែលទីក្រុងសៀងហៃដាក់ចេញបានក្លាយជាកត្តាវិជ្ជមានបំផុតក្នុងនិន្នាការទីផ្សារនៅពេលថ្មីៗនេះ ។

    គួរបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងយ៉ាងលំបាកលំបិនអស់រយៈពេលជាងពីរខែ ដំណើរស្តារផលិតកម្មឡើងវិញរបស់ទីក្រុងសៀងហៃបានបង្ហាញឱ្យឃើញថា ការប្រកាន់ខ្ជាប់យុទ្ធសាស្រ្តស្តីពីសូន្យកូវីដក្នុងសង្គម គឺជាវិធានការដ៏ចាំបាច់ដើម្បីគាំពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនព្រមទាំងរក្សាការអភិវឌ្ឍយូរអង្វែងនៃសេដ្ឋកិច្ច ។ យុទ្ធនាការបង្ការជំងឺឆ្លងទាំងនេះបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវប្រសិទ្ធភាពដ៏ធំបំផុតក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងដោយការបង់តម្លៃយ៉ាងតិចតួចបំផុត ព្រមទាំងបានធានាបាននូវសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជននិងសណ្តាប់ធ្នាប់ផលិតកម្មនិងជីវភាពរស់នៅជាប្រក្រតីក្នុងកម្រិតអតិបរមា ។

    និយាយចំពោះសហគ្រាស ការរីករាលដាលនៃជំងឺកូវីដ ១៩ គ្រាន់តែជាបញ្ហារំខានក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ប្រការដែលសំខាន់ជាងទៀត គឺ ការបង្កើតរចនាសម័្ពន្ធរយៈពេលវែង ពោលគឺធានាឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ដំណើរការដោយរលូន ពង្រឹងការគាំទ្រផ្នែកមូលធន។ល។ គោលនយោបាយជាវិជ្ជមានមួយចំនួនដែលក្រុងសៀងហៃបានដាក់ចេញនោះមិនត្រឹមតែបានផ្តល់ជំនួយសម្រាប់ឱ្យសហគ្រាសទុនបរទេសជំរុញការស្តារផលិតកម្មឡើងវិញប៉ុណ្ណោះទេ ថែមទាំងក៏នាំមនូវជំនឿចិត្តកាន់តែច្រើនដល់ពួកគេធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារចិនផងដែរ ។

    តាមទិន្នន័យស្ថិតិរបស់រដ្ឋាភិបាលចិនបានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដំបូងឆ្នាំនេះ គម្រោងថ្មីៗដែលមានទំហំទុនបរទេសតាមកិច្ចសន្យាលើសពី ១ រយលានដុល្លារអាមេរិកមានចំនួន ១៨៥ នៅប្រទេសចិន ពោលគឺ គិតជាមធ្យម ជារៀងរាល់ថ្ងៃ បានចុះហត្ថលេខាលើគម្រោងទុនបរទេសធំៗចំនួន ១.៥ ។

    ទំហំទីផ្សារដ៏ធំធេងនិងបរិយាកាសប្រកបអាជីវកម្មដែលត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាសមត្ថភាពច្នៃប្រឌិតថ្មីនិងសមត្ថភាពទប់ទល់នឹងហានិភ័យយ៉ាងខ្លាំងក្លា បានធ្វើឱ្យទីផ្សារចិនក្លាយជាគោលដៅវិនិយោគដ៏មានប្រជាប្រិយភាពរបស់មូលធនជាសកល ។ យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវថ្មីបំផុតដែលចេញផ្សាយដោយសមាគមន៍ជំរុញពាណិជ្ជកម្មនៃប្រទេសចិនបានបង្ហាញឱ្យឃើញថា នៅត្រីមាសទីមួយឆ្នាំនេះ សហគ្រាសទុនបរទេសជិត ៩០ ភាគរយនៅប្រទេសចិនបានរក្សាឬពង្រីកទំហំអាជីវកម្មបច្ចុប្បន្នរបស់ខ្លួន ។ ការពិតជាក់ស្តែងនិងទិន្នន័យស្ថិតិទាំងនេះបានឆ្លើយតបតវិញយ៉ាងខ្លាំងចំពោះពាក្យសំដីដែលឃោសនាបំប៉ោងពីអ្វីដែលហៅថា ធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់"ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន" ។

    ការរំខានក្នុងរយៈពេលដ៏ខ្លីនៃជំងឺឆ្លងមិនអាចកែប្រែនិន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរនោះទេ នេះគឺជាការការយល់ដឹងជាទូទៅរបស់ឥស្សរជនវិភាគទីផ្សារ ។ ក្នុងយុគសម័យណាមួយ ទីផ្សារសុទ្ធតែពោរពេញទៅដោយបញ្ហាប្រឈមខុសៗគ្នា  អ្វីដែលអ្នកផងត្រូវធ្វើនោះគឺ ស្វែងរកបានឱកាសក្នុងបញ្ហាប្រឈម ។ ដោយឡែកនិយាយចំពោះទីផ្សារចិន មិនបាច់សង្ស័យឡើយ គឺជាគោលដៅពេញនិយមដែលគួរឱ្យវិនិយោគិននៅទូទាំងពិភពលោកបង្កើតរចនាសម័្ពន្ធរយៈពេលវែងនិងក្តាប់ជាប់ឱ្យបានល្អនូវឱកាសចិន ៕





អ្នកបកប្រែ:魏伟
ប្លុកពិសេស