ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Macron ប្រធានាធិបតីបារាំងថ្លែងថា កំណែទម្រង់នៃប្រព័ន្ធចូលនិវត្តន៍នៅប្រទេសបារាំងនឹងអនុវត្តនៅរដូវក្តៅឆ្នាំ២០២៣
2022-06-04 15:33:51cri
Share with:

   ថ្ងៃទី៣ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Macron ប្រធានាធិបតីបារាំងបានថ្លែងថា កំណែទម្រង់នៃប្រព័ន្ធចូលនិវត្តន៍នៅប្រទេសបារាំងដែលជាកំណែទម្រង់ទី១ក្នុងអាណត្តិទី២របស់លោកនឹងអនុវត្តនៅរដូវក្តៅឆ្នាំ២០២៣ ។មុនការអនុវត្ត ប្រទេសបារាំងនឹងបង្កើតគណៈកម្មាធិការស្តាររដ្ឋឡើងវិញនិងធ្វើកំណែទម្រង់ថ្មី ដើម្បីស្រាវជ្រាវផែនការអនុវត្តថ្មី។

     កំណែទម្រង់នៃប្រព័ន្ធចូលនិវត្តន៍នៅប្រទេសបារាំងគឺជាបញ្ហាដដែលដែលបន្សល់ទុកពីអាណត្តិទី១របស់លោក Macron ។ កាលនោះរដ្ឋាភិបាលលោក Macron បានប្រកាសថា សង្ឃឹមថានឹងពន្យារអាយុចូលនិវត្តន៍ដល់៦៥ឆ្នាំ ដែលបណ្តាលឱ្យសង្គមមានការមិនពេញចិត្ត ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស