ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កន្លែងផលិតស្រូវសាលីជាច្រើនរបស់ចិនចាប់ផ្តើមប្រមូលផល
2022-06-03 15:25:54cri
Share with:

      ពេលបច្ចុប្បន្នគឺជារដូវកាលប្រមូលផលស្រូវសាលី ទូទាំងប្រទេសចិនពេញដោយពណ៌ទឹកមាសដ៏ស្រស់ស្អាត។

      នៅប្រទេសចិន ចំនួនស្បៀងអាហារដែលប្រមូលនៅរដូវក្តៅត្រូវនឹង១ភាគ៤ នៃចំនួនសរុបស្បៀងអាហារចិនពេញមួយឆ្នាំ  ក្នុងនោះស្រូវសាលីមានចំនួនលើសពី៩០%ក្នុងការប្រមូលផលរដូវក្តៅ  ដែលមានសារៈសំខាន់ដល់ការធានាសន្តិសុខស្បៀងអាហាររបស់ចិន។ ឥឡូវនេះ ស្រូវសាលីជាង៩០%នៅតំបន់និរតីចិនបានទុំហើយ តាមកំណាត់កណ្តាល និងខាងក្រោមបណ្តោយទន្លេយ៉ងសេកំពុងជាប់រវល់ប្រមូលផល  ខណៈតំបន់ផលិតស្រូវសាលីសំខាន់តាមបណ្តោយទន្លេលឿងក៏នឹងចាប់ផ្តើមប្រមូលតាមម៉ាស៊ីនជាទ្រង់ទ្រាយធំផងដែរនៅពេលខាងមុខនេះ។

      តាមការត្រួតពិនិត្យស្ថានភាពកសិកម្មបានឱ្យដឹងថា  ឆ្នាំនេះស្រូវរដូវក្តៅរបស់ចិនរីកលូតលាស់ល្អ អាចប្រមូលផលតាមពេលកំណត់៕




អ្នកបកប្រែ:邓倩
ប្លុកពិសេស