ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីបុណ្យវប្បធម៌សែននំចាំងនៅស្រុកកំណើតលោក Qu Yuan ប្រចាំឆ្នាំ ២០២២ បានប្រារព្ធនៅក្រុង Yichang ខេត្ត Hubei ប្រទេសចិន
2022-06-03 15:54:12cri
Share with:

      ថ្ងៃទី ៣ ខែមិថុនាជាបុណ្យសែននំចាំងប្រពៃណីរបស់ប្រទេសចិន។ ប៉ុន្មានថ្ងៃខាងមុខនេះ គឺជាថ្ងៃប្រឡងបាក់ឌុបរបស់ប្រទេសចិន សិស្សថ្នាក់ទី១២នៃវិទ្យាល័យទូទាំងប្រទេសចិននឹងដើរចូលកន្លែងប្រឡង ខិតខំតស៊ូដើម្បីប្រឡងចូលសកលវិទ្យាល័យដែលខ្លួនប្រាថ្នា។ 

      ពេលថ្មីៗនេះ តំបន់នានាទូទាំងប្រទេសចិនបានរៀបចំការប្រណាំងអ៊ុំទូកងរ ដើម្បី អបអរពិធីបុណ្យសែននំចាំង។ នាយប់ថ្ងៃទី ២ ខែមិថុនា សកម្មភាពវប្បធម៌ស្ដីពីបុណ្យសែននំចាំងនៅស្រុកកំណើតលោក Qu Yuan ប្រចាំឆ្នាំ ២០២២ បានប្រារព្ធនៅក្រុង Yichang ខេត្ត Hubei ប្រទេសចិន។ ពិធីបុណ្យវប្បធម៌លើកនេះនឹងធ្វើសកម្មភាពប្រណាំងអ៊ុំទូកងរ កិច្ចប្រជុំពិភាក្សាពីការវិនិយោគ ការសម្តែងទំនៀមទម្លាប់ប្រជាប្រិយ និងសិក្ខាសាលាអន្តរជាតិស្តីពីវប្បធម៌ Qu Yuan ជាដើម។

       សូមរំលឹកថា ពិធីបុណ្យសែននំចាំងចិនត្រូវបានអង្គការយូរណេស្កូដាក់បញ្ចូលទៅក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិកាលពីឆ្នាំ ២០០៩៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស