ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សម្បីតែកុមារក៏មិនអាចទទួលបានការពារ តើអាមេរិកជាប្រទេសអរិយធម៌ទេឬ ?
2022-06-03 09:55:14cri
Share with:

       “សូមធ្វើរឿងត្រឹមត្រូវចុះ !ធ្វើរឿងត្រឹមត្រូវ!” នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលលោក បៃដិន ប្រធានាធិបតីអាមេរិកធ្វើដំណើរទៅដល់ទីក្រុង Uvalde រដ្ឋ Texas ដើម្បីសួរសុខទុក្ខសាច់ញាតិរបស់អ្នករងគ្រោះស្លាប់បាត់បង់ជីវិតក្នុងករណីបាញ់ប្រហារនៅសាលាបឋមសិក្សាRobb   ប្រជាពលរដ្ឋនៅហ្នឹងកន្លែងបានស្រែកដាក់លោក បៃដិនយ៉ាងក្រេវក្រោធដូចពោលខាងលើ ។ នេះជាសំឡេងរបស់ប្រជាជនសាមញ្ញរបស់អាមេរិកដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីអំពើហិង្សដោយអាវុធ ។

      មួយសប្តាហ៍មុន ករណីបាញ់ប្រហារដែលកើតឡើងនៅសាលាបឋមសិក្សាRobb  បានបណ្តាលឱ្យកុមារយ៉ាងហោចណាស់ចំនួន១៩នាក់ និងមនុស្សពេញវ័យ២នាក់ស្លាប់បាត់បង់ជីវិត ធ្វើឱ្យសហរដ្ឋអាមេរិកទាំងមូលនិងពិភពលោកទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ កាសែត « The New York Times »បានចុះផ្សាយអត្ថបទរិះគន់ថា “សម្បីតែកុមារក៏ការពារមិនបានផង តើអាមេរិកជាប្រទេសអរិយធម៌ទេឬ ? ”

  យោងតាមស្ថិតិរបស់មជ្ឈមណ្ឌលការពារនិងសន្តិសុខដែនដីសហរដ្ឋអាមេរិកបានឱ្យដឹងថា ករណីបាញ់ប្រហារដែលកើតឡើងនៅសាលាបឋមសិក្សាRobb  ជាករណីបាញ់ប្រហារលើកទី១៣៧ដែលកើតឡើងនៅសាលារៀនអាមេរិកចាប់ពីឆ្នាំនេះរៀងមក ហើយក៏ជាករណីបាញ់ប្រហារមួយក្នុងចំណោមករណីបាញ់ប្រហារដ៏ធ្ងន់ធ្ងរទាំងបីដែលកើតឡើងនៅសាលារៀនអាមេរិកក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។ ពេលមុននេះ កាលពីឆ្នាំ ២០១២ ករណីបាញ់ប្រហារដែលកើតឡើងនៅសាលាបឋមសិក្សា Sandy Hook បានបណ្តាលឱ្យមនុស្ស២៦នាក់ស្លាប់បាត់បង់ជីវិត  កាលពីឆ្នាំ២០១៨ ករណីបាញ់ប្រហារដែលកើតឡើងនៅអនុវិទ្យាល័យក្រុង Parkland រដ្ឋ Florida បានបណ្តាលឱ្យមនុស្ស១៧នាក់ស្លាប់បាត់បង់ជីវិត ។ ជីវិតដ៏ស្រស់ៗបានបាត់បង់ទៅ ប្រការនេះមិនគ្រាន់តែបាននាំមកនូវការឈឺចាប់យ៉ាងខ្លាំងក្លាដល់សាច់ញាតិរបស់ជនរងគ្រោះតែប៉ុណ្ណោះ ជាងនេះទៅទៀត ក៏សួរដេញដោលសតិសម្បជញ្ញៈរបស់អ្នកនយោបាយអាមេរិកដែលនិយាយពេញមាត់នូវ “ប្រជាធិបតយ្យ” និង “សិទ្ធិមនុស្ស”ទាំងនោះផងដែរ ។

         ក្នុងនាមជាប្រទេសមហាផុតលេខតែមួយគត់នៅលើពិភពលោក ក្នុងរយៈពេលយូរ សម្បីតែកុមារ អាមេរិកក៏ការពារមិនបាន តើអ្នកនយោបាយអាមេរិកមានលក្ខណៈសម្បត្តិអីមកនិយាយពី “ប្រជាធិបតយ្យ” និង “សិទ្ធិមនុស្ស” ?

      តាមឯកសារជាសាធារណៈបានឱ្យដឹងថា ប្រជាជនអាមេរិកត្រូវជា៤ភាគរយក្នុងចំនួនប្រជាជននៅទូទាំងពិភពលោក តែមានកាំភ្លើងជាង៤រយលានគ្រឿង ត្រូវជាចំនួនជាង៤៦ភាគរយនៃចំនួនកាំភ្លើងរបស់ឯកជននៅលើពិភពលោកទាំងមូល អត្រាមានកាំភ្លើងក្នុងសង្គមស៊ីវិលកាន់លំដាប់ថ្នាក់ទីមួយនៅលើពិភពលោក ។ តាមស្ថិតិមិនគ្រប់គ្រាន់របស់ប្រព័ន្ធសារព័ត៌មានអាមេរិកបានឱ្យដឹងថា ក្នុងរយៈពេល១៤៥ថ្ងៃដំបូងឆ្នាំ២០២២ អាមេរិកបានកើតមានហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំ យ៉ាងហោចណាស់ចំនួន២១៣លើក ។

       ទោះបីជាករណីបាញ់ប្រហារដ៏សោកវេទនាបានកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែអ្នកនយោបាយអាមេរិកក៏អាចឆ្លើយតបនឹងរឿងទាំងនេះ តាមរយៈរូបមន្តបីចំណុច ពោលគឺ “ បន់ស្រន់ លួងលោមចិត្តនិងថ្លែងសុន្ទរកថា”តែប៉ុណ្ណោះ ។ ដើម្បីដណ្តើមបានសន្លឹកឆ្នោត អ្នកនយោបាយអាមេរិកគ្រាន់តែនិយាយពីបញ្ហាគ្រប់គ្រងកាំភ្លើងតាមតែមាត់ រដ្ឋាភិបាលសហរដ្ឋនិងរដ្ឋបាលតំបន់កាន់អាកប្បកិរិយាផ្ទុយគ្នា ក្រៅពីនេះ ក្នុងមជ្ឈដ្ឋាននយោបាយ ពាណិជ្ជករផលិតកាំភ្លើងរបស់អាមេរិកបានបង្កបង្កើតខ្សែសង្វាក់ផលប្រយោជន៍ដ៏ស្មុគស្មាញ មូលហេតុទាំងនេះ បានបណ្តាលឱ្យបញ្ហាកម្លាំងហិង្សាដោយកាំភ្លើងដែលជា “ប្រហោងខ្មៅ”នៃសិទ្ធិមនុស្សរបស់អាមេរិកមានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ។

       ខណៈពេលប្រទេសមួយតម្កល់ទុករដ្ឋអំណាចនិងមូលធនលើអាយុជីវិតរបស់ប្រជាជន នោះពិតជានឹងបណ្តាលឱ្យកើតមានរឿងសោកនាដកម្មសិទ្ធិមនុស្សជាច្រើនជាក់ជាមិនខាន ។ ប្រឈមនឹងអំពើហិង្សាដោយកាំភ្លើងដែលជា “ជំងឺដ៏កាចសាហាវ”នេះ អភិបាលកិច្ចដ៏បរាជ័យរបស់រដ្ឋាភិបាលអាមេរិកធ្វើឱ្យពិភពលោកមើលបានច្បាស់ថា អ្វីដែលហៅថា “ប្រជាធិបតេយ្យបែបអាមេរិក” ការពារប្រជាជនសាមញ្ញមិនបាននោះទេ អ្វីដែលហៅថា “ប៉មសិទ្ធិមនុស្ស” ក៏កាន់តែស្រអាប់ទៅៗរួចទៅហើយ ៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស