ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិន៖ប្រទេសចិនស្វាគមន៍អ្នកវិនិយោគមកពីប្រទេសនានាបន្តបង្កើនការវិនិយោគនៅប្រទេសចិន
2022-06-03 16:37:56cri
Share with:

 

ថ្ងៃទី២ ខែមិថុនា លោកGaoFengអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា យើងបានយកចិត្តទុកដាក់ដល់ករណីដែលក្រុមហ៊ុនAmazonទើបប្រកាសបិទបញ្ចប់អាជីវកម្មសៀវភៅឌីជីថលក្នុងតំបន់ចិន។ក្នុងឋានៈជាទីផ្សារប្រើប្រាស់ធំទី២លើពិភពលោកដែលអភិឌ្ឍន៍យ៉ាងឆាប់រហ័ស ល្បឿនផ្លាស់ប្តូរផលិតផលនិងសេវាកម្មនៅប្រទេសចិនឆាប់ណាស់។សម្រាប់អង្គភាពទីផ្សារ រួមទាំងសហគ្រាសបរទេសជាដើម ការផ្លាស់ប្ដូរផលិតផលនិងសេវាកម្មអនុលោមតាមការអភិវឌ្ឍទីផ្សារជាសភាពធម្មតា។

លោកបានលើកឡើងថា មើលជាទូទៅ ប្រទេសចិនបន្តមានកម្លាំងទាក់ទាញខ្លាំងបង្គួរចំពោះការវិនិយោគបរទេស។ ប្រទេសចិនស្វាគមន៍អ្នកវិនិយោគមកពីប្រទេសនានាបន្តបង្កើនការវិនិយោគនៅប្រទេសចិន ហើយនាំមកផលិតផលថ្មី អាជីវកម្មថ្មីនិងសេវាកម្មថ្មីដែលមានកម្លាំងប្រកួតប្រជែងទីផ្សារកាន់តែច្រើន ដើម្បីចូលរួមយ៉ាងសកម្មនូវការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ក៏ដូចជាចែករំលែកផលប្រយោជន៍នៃការអភិវឌ្ឍរបស់ប្រទេសចិន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស