ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងមួយទសវត្សរ៍កន្លងទៅនេះ ចំនួនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលចិនបានចុះហត្ថលេខាជាមួយបរទេសបានកើនឡើងជិតទ្វេដង
2022-06-03 15:59:23cri
Share with:

ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ ២០២២ ចំនួនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលចិនបានចុះហត្ថលេខាជាមួយបរទេសបានកើនឡើងពី ១០ ទៅ ១៩ ដែលមានកំណើនជិតទ្វេដង ហើយសមាមាត្រនៃទំហំពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មសេរីនៅក្នុងទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសចិនបានកើនឡើងពី ១៧% ទៅ ៣៥% ។ កិច្ចព្រមព្រៀងទាំងនេះបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ 

ដោយទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាននិងកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលចូលជាធរមាននៅឆ្នាំ ២០២២នេះ ផលិតផលកសិកម្មពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍អាចត្រូវបាននាំយកមកដល់តុអាហាររបស់ប្រជាជនចិនយ៉ាងឆាប់រហ័សនិងងាយស្រួល ។ ឥឡូវនេះ ផ្លែឈើមកពីប្រទេសថៃ ម៉ាឡេស៊ីនិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ចាប់ពីការប្រមូលផលរហូតដល់ចូលទីផ្សារចិនចំណាយពេលមិនដល់មួយថ្ងៃផង។

ជាមួយនឹងការអនុវត្តជាផ្លូវការនៃ RCEP នៅដើមឆ្នាំ ២០២២ នេះ ការទៅមកខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ានកាន់តែមានភាពជិតស្និទ្ធ ។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ទំហំនៃការនាំចូលនិងនាំចេញរបស់ចិនទៅកាន់អាស៊ានឈានដល់ ១.៣៥ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៨.៤% បើបៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិនម្តងទៀត ។

អ្នកបកប្រែ:王幸
ប្លុកពិសេស