ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសរុស្ស៊ី៖ សហភាពអឺរ៉ុបប៉ុនប៉ង់ចង់រុញច្រានអ៊ុយក្រែនដល់គែមចំណោតភ្នំ
2022-06-03 15:24:15cri
Share with:

       ក្រសួងការបរទេសរុស្ស៊ីបានផ្សាយសេចក្តីប្រកាសនៅថ្ងៃទី២ ខែមិថុនាថា  សហភាពអឺរ៉ុបប៉ុនប៉ងចង់រុញអ៊ុយក្រែនទៅដល់គែមចំណោតភ្នំ។ 

       សេចក្ដីប្រកាសបានលើកឡើងថា  លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសសហភាពអឺរ៉ុបបានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា  សហភាពអឺរ៉ុបបានក្លាយជាឧបករណ៍ដាក់កំហិតលើរុស្ស៊ីដែលគោរពគោលការណ៍ភូមិសាស្ត្រនយោបាយនៃអាមេរិកនិងអង្គការណាតូ។ សហភាពអឺរ៉ុបបានជួយអ៊ុយក្រែនតាមរយៈពាក្យសន្យាអំពីសមាហរណកម្មអឺរ៉ុបដ៏មិនច្បាស់ ការផ្គត់ផ្គង់សព្វាវុធប្រល័យជីវិត  និងជំនួយទឹកប្រាក់។ មេដឹកនាំប្រទេសសហភាពអឺរ៉ុបមិនបានលើកឡើងពីផែនការដំណោះស្រាយស្ថានភាពអ៊ុយក្រែនសូម្បីតែមួយម៉ាត់នោះទេ ផ្ទុយទៅវិញបានបង្ហាញនូវបំណងរុញច្រានអ៊ុយក្រែនទៅកាន់គែមចំណោតភ្នំជាបណ្តើរៗ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស