ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបាញ់បង្ហោះផ្កាយរណប ៩ គ្រាប់ដោយរ៉ុក្កែតមួយដោយជោគជ័យ
2022-06-03 16:26:04cri
Share with:

      ថ្ងៃទី ២ ខែមិថុនា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបក្រុមទីមួយនៃតារានិករJili ដោយរ៉ុក្កែតដឹកជញ្ជូន Changzheng-2C ដោយជោគជ័យនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបXichang។ ផ្កាយរណបទាំង ៩ គ្រាប់នេះបានចូលគន្លងតារាវិថីដោយរលូន បេសកកម្មបាញ់បង្ហោះទទួលបានជោគជ័យដោយគាប់ប្រសើរ។

      ផ្កាយរណបមួយក្រុមនេះសំខាន់ប្រើប្រាស់សម្រាប់សេវាចេញដំណើរនៃរថយន្តឆ្លាតវៃ  ការសិក្សាស្រាវជ្រាវនិងធ្វើតេស្តនៃបច្ចេកវិទ្យាអន្តរកម្មរវាងរថយន្តនិងទូរស័ព្ទដៃ ទូរស័ព្ទដៃនិងផ្កាយរណបជាដើម ក៏ដូចជាផ្តល់ការគាំទ្រដល់សកម្មភាពបម្រើផលប្រយោជន៍សាធារណៈអភិរក្សសមុទ្រជាដើម។

      បេសកកម្មលើកនេះជាការហោះហើរលើកទី ៤២២ នៃរ៉ុក្កែតដឹកជញ្ជូនស៊េរី Changzheng៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស