ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំនៃវេទិកាកំពូលធនាគារគំនិតចិន-រុស្ស៊ី
2022-06-02 14:58:16cri
Share with:

      ថ្ងៃទី ១ ខែមិថុនា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំនៃវេទិកាកំពូលធនាគារគំនិតចិន-រុស្ស៊ីក្រោមចំណងជើងថា បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព។

       ថ្លែងក្នុងសុន្ទរកថា លោក Wang Yi បានលើកឡើងថា បច្ចុប្បន្ន ឱនភាពសន្តិភាព ឱនភាពសន្តិសុខ ឱនភាពទំនុកចិត្ត និងឱនភាពអភិបាលកិច្ចបានកើនឡើងជាបន្តបន្ទាប់។ លោកប្រធានរដ្ឋចិន Xi Jinping បានស្របតាមសំឡេងក្នុងចិត្តរបស់ប្រជាជននៃប្រទេសនានា ដោយលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលទាំងមុនទាំងក្រោយ ដែលទទួលបានការឆ្លើយតបយ៉ាងសកម្មពីសហគមន៍អន្តរជាតិ។ ភាគីចិនរីករាយរួមសហការជាមួយភាគីរុស្ស៊ី បន្តផ្សព្វផ្សាយពីទស្សនៈប្រជាធិបតេយ្យដែលតម្កល់ប្រជាជនជាចម្បង បើកទូលាយនិងបរិយាប័ន្ន ប្រកាន់ខ្ជាប់ទស្សនៈអភិវឌ្ឍន៍ដែលមានតុល្យភាព សម្រុះសម្រួល ផ្តល់ផលប្រយោជន៍ជាទូទៅនិងឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់ទស្សនៈសន្តិសុខដែលមានភាពរួម ភាពចម្រុះ សហប្រតិបត្តិការនិងចីរភាព អនុវត្តទស្សនៈសណ្តាប់ធ្នាប់ដែលសាមគ្គីភាពនិងសហប្រតិបត្តិការ ដើម្បីជំរុញប្រព័ន្ធអភិបាលកិច្ចសកលឆ្ពោះទៅរកទិសដៅកាន់តែយុត្តិធម៌និងកាន់តែសមហេតុផល៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស