ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យន្តហោះធុនធ្ងន់AG600របស់ចិនបង្ហាញមុខជាលើកដំបូង បានសាកល្បងហោះហើរជាលើកដំបូងដោយជោគជ័យ!
2022-06-02 11:32:05cri
Share with:

 

      យន្តហោះនេះអាច “ហែលទឹក” លើសមុទ្រផង អាចហោះហើរលើអាកាសផង។ ថ្ងៃទី៣១ ខែឧសភា យន្តហោះឈ្មោះKUNLONG AG600 ដែលអាចចុះចតទាំងលើទឹកនិងលើគោក ដើម្បីធ្វើការសង្គ្រោះបន្ទាន់និងពន្លត់អគ្គិភ័យ ដែលស្រាវជ្រាវនិងផលិតដោយប្រទេសចិន បានចេញដំណើរពីអាកាសយានដ្ឋានJinwanក្រុងជូហៃ ខេត្តក្វាងតុងប្រទេសចិន បន្ទាប់ពីបានហោះហើររយៈពេល២០នាទី បានចុះចតដោយសន្តិភាព ក្នុងស្ថានភាពដ៏ល្អ។  យន្តហោះប្រភេទ  KUNLONG AG600  អាចផ្ទុកទម្ងន់អតិបរមា៦០តោន អាចផ្ទុកទម្ងាន់ទឹកអតិបរមា១២តោន ត្រូវបានគេស្គាល់ថា ជាផ្នែកសំខាន់មួយនៃយន្តហោះធុនធ្ងន់តំណាងរបស់ចិនបូករួមទាំងយន្តហោះដឹកជញ្ជូនY-20 និងយន្តហោះដឹកមនុស្សC919

គួរបញ្ជាក់ថាKUNLONG មានន័យថា “គ្រុឌនាគ” ជាសត្វក្នុងរឿងព្រេងបុរាណចិន នៅតូចគឺជាត្រីយក្ស ធំឡើងក្លាយជាគ្រុឌ៕

 



អ្នកបកប្រែ:邓倩
ប្លុកពិសេស