ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនចាប់ផ្តើមអនុវត្ត«ច្បាប់ការពារដីសើម»ពីថ្ងៃទី១ខែមិថុនា នេះតទៅ
2022-06-02 11:26:30cri
Share with:

      «ច្បាប់ការពារដីសើម» ដែលជាច្បាប់ពិសេសផ្តោតលើការការពារដីសើមរបស់ប្រទេសចិនបានអនុវត្តជាផ្លូវការពីថ្ងៃទី១ខែមិថុនានេះតទៅ។

មន្ត្រីរដ្ឋបាលជាតិព្រៃឈើនិងវាលស្មៅចិនបានឱ្យដឹងថា ទំហំដីសើមនៅចិនត្រូវនឹង៤ %នៃទំហំដីសើមសរុបលើសកលលោក ប៉ុន្តែបានបំពេញតម្រូវការធ្វើការផលិតនិងការរស់នៅក្នុងតំបន់ដីសើមរបស់មនុស្សចំនួន១ភាគ៥លើពិភពលោក ចិនបានរួមចំណែកសំខាន់ក្នុងការការពារដីសើមសកលក៏ដូចជាការប្រើប្រាស់ដោយសមហេតុផល។ គិតត្រឹមពេលនេះ ប្រទេសចិនបានកំណត់ដីសើមសំខាន់ថ្នាក់អន្តរជាតិចំនួន៦៤ កន្លែង បានបង្កើតតំបន់ការពារធម្មជាតិដីសើមចំនួន៦០២កន្លែង  ឧទ្យានដីសើមជាង១៦០០ កន្លែង និងតំបន់ការពារដីដើមទំហំតូចៗជាច្រើន ពោលគឺអត្រាការពារដីដើមរបស់ចិនមានដល់ទៅ៥២.៦៥%។

គួរបញ្ជាក់ថា ក្រៅពី«ច្បាប់ការពារដីសើម» ប្រទេសចិននៅមានច្បាប់ពិសេសផ្តោតលើការការពារបរិស្ថានមួយចំនួនទៀត ដូចជា«ច្បាប់ព្រៃឈើ»«ច្បាប់វាលស្មៅ»«ច្បាប់បង្ការគ្រប់គ្រងវាលខ្សាច់»ជាដើម។ ដល់ចុងផែនការ៥ឆ្នាំទី១៤ ប្រទេសចិននឹងលើកកម្ពស់អត្រាការពារដីសើមក្នុងប្រទេសកើនដល់៥៥%៕

 




អ្នកបកប្រែ:邓倩
ប្លុកពិសេស