ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញពីការប្រឆាំងយ៉ាងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍ចម្រុះរវាងអាមេរិកនិងនូវែលសេឡង់ដែលលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងកម្រោល
2022-06-02 13:31:53cri
Share with:

    ទាក់ទិននឹងខ្លឹមសារពាក់ព័ន្ធនឹងប្រទេសចិននៃសេចក្តីថ្លែងការណ៍ចម្រុះរវាងអាមេរិកនិងនូវែលសេឡង់ លោកZhaoLijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី១ ខែមិថុនា ថា ខ្លឹមសារពាក់ព័ន្ធបានួលបង្កាច់និងលាបពណ៌កិច្ចសហប្រតិបត្តិការទូទៅរវាងប្រទេសចិននិងប្រទេសកោះប៉ាស៊ីហ្វិក ឃោសនាបំប៉ោងដោយចេតនានូវបញ្ហាសមុទ្រចិនខាងត្បូង ហើយនិយាយឆ្ការដៃឆ្ការជើងចំពោះកិច្ចការផ្ទៃក្នុងអំពីតៃវ៉ាន់ ស៊ីនជាំងនិងហុងកុង លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយកម្រោល ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ។ការបំពេញទស្សនកិច្ចប្រទេសនៅកោះប៉ាស៊ីហ្វិកខាងត្បូងរបស់លោកWangYiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននាពេលថ្មីនេះបានទទួលសមិទ្ធផលយ៉ាងសកម្ម។ប្រទេសចិននិងប្រទេសកោះនឹងបន្តស្វែងរកភាពរុងរឿងនិងការអភិវឌ្ឍរួមគ្នា ព្រមទាំងកសាងសហគមន៍រួមវាសនាតែមួយកាន់តែជិតស្និទ្ធ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស