ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបទៅនឹងអ្វីដែលគេហៅថា"បីចំណុច"នៃគោលនយោបាយចំពោះប្រទេសចិនរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
2022-06-02 17:30:41cri
Share with:

ទាក់ទិននឹងករណីដែលពេលថ្មីៗនេះ លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានសង្ខេបអំពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលអាមេរិកចំពោះប្រទេសចិនថាជា"ការវិនិយោគ សម្ព័ន្ធភាពនិងការប្រកួតប្រជែង" លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងកាលពីថ្ងៃទី ១ ខែមិថុនាថា ដាស់តឿនឱ្យភាគីអាមេរិកពិតជាផ្តោតសំខាន់ទៅលើគោលការណ៍ចំនួនបី រួមមាន ការអនុវត្តការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ។

លោក Zhao Lijian បានថ្លែងថា ប្រទេសចិនរីករាយដែលឃើញសហរដ្ឋអាមេរិកសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួនតាមរយៈការវិនិយោគស្របច្បាប់ ប៉ុន្តែភាគីអាមេរិកមិនអាចចាត់ទុកប្រទេសចិនជា"សត្រូវស្រមើស្រមៃ"នោះទេ ។ ប្រទេសចិនមិនជ្រៀតជ្រែកដល់ការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការធម្មតារវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួននោះទេ ប៉ុន្តែទំនាក់ទំនងនេះមិនអាចសំដៅឬប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទីបី ហើយក៏មិនបំពានលើក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែរ ។ ភាគីចិនមិនបដិសេធថា ស្ថិតមានការប្រកួតប្រជែងខ្លះរវាងចិននិងសហរដ្ឋអាមេរិកលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនោះទេ ប៉ុន្តែវាមិនអាចកំណត់ទំនាក់ទំនងរវាងចិននិងអាមេរិកដោយ"ការប្រកួតប្រជែង" ហើយមិនអាចចូលរួមក្នុងការប្រកួតប្រជែងដ៏សាហាវដែលអ្នកចាញ់ហើយយើងឈ្នះបានឡើយ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស