ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បំណងប្រាថ្នារបស់កុមារអាហ្វហ្គានីស្ថាន
2022-06-02 20:19:13cri
Share with:

នៅមុនទិវាកុមារអន្តរជាតិ ១ មិថុនា កុមារឈ្មោះRahmatullahដែលមានអាយុ ១៥ ឆ្នាំ កំពុងរវល់នៅក្នុងឡឥដ្ឋក្បែរទីក្រុង Kabul រដ្ឋធានីប្រទេសអាហ្វហ្គានីស្ថាន។ គាត់មកទីនេះជារៀងរាល់ថ្ងៃដើម្បីលើកឥដ្ឋ។ មានកុមារជាច្រើនដូចជា Rahmatullah អញ្ចឹងដែររស់នៅក្នុងឡឥដ្ឋនេះ។

ចាប់តាំងពីទ័ពសហរដ្ឋអាមេរិកបានដកចេញពីប្រទេសអាហ្វហ្គានីស្ថាននៅចុងខែសីហា ឆ្នាំ ២០២១ ៩ខែបានកន្លងផុតទៅហើយ ។ ការបន្តដាក់ទណ្ឌកម្មដោយឯកតោភាគី និងការពន្យារពេលប្រគល់ទ្រព្យសម្បត្តិដែលត្រូវបានបង្កកទុកចំនួនរាប់ពាន់លានដុល្លារឱ្យធនាគារកណ្តាលអាហ្វហ្គានីស្ថានវិញដែលប្រព្រឹត្តិទៅដោយសហរដ្ឋអាមេរិក បាននិងកំពុងធ្វើឱ្យប្រទេសមួយនេះដែលត្រូវវាឈ្លានពានអស់រយៈពេល ២០ ឆ្នាំ មានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង ។ សម្ពាធនៃជីវភាពបានបំផ្លាញក្តីសុបិនរបស់កុមារមួយចំនួនក្នុងការសិក្សា។

កុមារឈ្មោះ Nur Mohammed បាននិយាយថា ៖ ខ្ញុំបានរៀននៅសាលារៀន ហើយចង់ទៅប្រឡងចូលរៀននៅសាកលវិទ្យាល័យ ដើម្បីក្លាយជាគ្រូបង្រៀនម្នាក់ដែលគួរឱ្យគោរព។ ប៉ុន្តែខ្ញុំមិនមានលុយទេ ដូច្នេះវាមិនទំនងកើតឡើងទេ។ អនាគតរបស់ខ្ញុំត្រូវបានបំផ្លាញដោយភាពក្រីក្រ។

     ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា យើងសង្ឃឹមថា អាហ្វហ្គានីស្ថាន ដែលធ្លាប់រងទុក្ខដោយសារសង្គ្រាម អាចកសាងឡើងវិញឱ្យបានឆាប់ក្រោមការខិតខំប្រឹងប្រែងពីគ្រប់ភាគី ដើម្បីធ្វើឱ្យកុមារជាច្រើនទៀតដែលកំពុងតស៊ូដើម្បីជីវិត និងបាត់បង់ឱកាសចូលរៀននៅសាលារៀនអាចត្រឡប់ទៅសាលារៀនវិញបានឆាប់ និងសម្រេចក្តីសុបិនរបស់ពួកគេ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស