សិក្ខាសាលាស្តីពីលោកHenry Alfred Kissingerនិងទំនាក់ទំនងរវាងចិននិងអាមេរិកបានបើកធ្វើនៅទី ៣១ ខែឧសភា ។ លោកHenry Alfred Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា បញ្ហាតៃវ៉ាន់ជាចំណែកសំខាន់នៃទំនាក់ទំនងរវាងចិននិងអាមេរិកជាប់រហូតមក ។ ៥០ ឆ្នាំមុន មេដឹកនាំជំនាន់ចាស់នៃប្រទេសចិននិងអាមេរិកបានឈានដល់មតិឯកភាពគ្នា គឺភាគីអាមេរិកទទួលស្គាល់គោលការណ៍ប្រទេសចិនតែមួយ ភាគីចិនយោគយល់អំពីការយកចិត្តទុកដាក់របស់អាមេរិកក្នុងការអនុវត្តគោលការណ៍ប្រទេសចិនតែមួយ ។ បច្ចុប្បន្ន ភាគីទាំងពីរគួរតែបន្តគោរពតាមក្របខ័ណ្ឌទំនាក់ទំនងរវាងចិននិងអាមេរិកដែលបានបង្កើតឡើងកាលពីមុនដដែលៗ ។ លោកបានលើកឡើងថា វឌ្ឍនភាពបច្ចេកវិទ្យាបានលើកកម្ពស់សមត្ថភាពយោធានៃបណ្តាភាគីនានា ។ តើគ្រប់គ្រងហានិភ័យដែលមកពីវឌ្ឍនភាពបច្ចកវិទ្យាយ៉ាងដូចម្តេច គឺជាបញ្ហាគួរពិភាក្សាគ្នា ៕