ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គ្រោះរញ្ជួយដីក្រុង Yaan ខេត្ត Sichuan ប្រទេសចិនបានបណ្តាលឱ្យមនុស្សចំនួន ៤ នាក់ស្លាប់បាត់បង់ជីវិត ជនរងគ្រោះត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព
2022-06-02 14:59:20cri
Share with:

      វេលាម៉ោង ១៧ ថ្ងៃទី ១ ខែមិថុនា ស្រុក Lushan ក្រុង Yaan ខេត្ត Sichuan ប្រទេសចិនបានកើតមានគ្រោះរញ្ជួយដីកម្រិត ៦,១ រ៉ិចទ័រ។ គិតមកទល់វេលាម៉ោង ១៩ និង ៣ នាទីនាថ្ងៃដដែល គ្រោះរញ្ជួយដីកបានបណ្តាលឱ្យមនុស្សចំនួន ៤ នាក់ស្លាប់បាត់បង់ជីវិត និងមាន ១៤ នាក់ទៀតរងរបួស។ អ្នករងរបួសបានត្រូវបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ។

      បន្ទាប់ពីកើតមានគ្រោះរញ្ជួយដី ក្រុមប្រឹក្សាកិច្ចការរដ្ឋនិងស្ថាប័នឆ្លើយតបបន្ទាន់បានរៀបចំចាត់ចែងការងារជួយសង្គ្រោះជាបន្តបន្ទាប់។ នៅវេលាម៉ោងសូន្យថ្ងៃទី ២ ខែមិថុនា កម្លាំងជួយសង្គ្រោះផ្នែកនានាបានទៅដល់កន្លែងកើតហេតុជាបន្តបន្ទាប់។ ក្រុមជួយសង្គ្រោះធ្វើការងារសង្គ្រោះដោយមានរបៀបរៀបរយ ផ្លូវដែលបាក់ត្រូវបានជួសជុលនិងដាក់ឱ្យដំណើរការជាធម្មតាឡើងវិញ ការផ្គត់ផ្គង់ថាមពលអគ្គិសនីឆ្លើយតបបន្ទាន់មានការធានា បុគ្គលិកពេទ្យធ្វើការងារព្យាបាលដោយមានសណ្តាប់ធ្នាប់ ជនរងគ្រោះត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស