ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍៖រដ្ឋាភិបាលបៃដិនត្រូវតែលុបចោលការដំឡើងពន្ធគយចំពោះប្រទេសចិនឱ្យបានឆាប់
2022-06-02 13:29:43cri
Share with:

   នាពេលថ្មីៗនេះ កាសែត«វ៉ាស៊ីនតោនប៉ុស្តិ៍»បានចុះផ្សាយវិចារណកថាដោយអំពាវនាវឱ្យរដ្ឋាភិបាលលោកបៃដិនលុបចោលការដំឡើងពន្ធគយចំពោះផលិតផលនាំចូលពីប្រទេសចិន។

    វិចារណកថាបានបង្ហាញថា ការដំឡើងពន្ធគយចំពោះផលិតផលនាំចូលពីប្រទេសចិនជាបញ្ហាដែលនៅសេសសល់ពីលោកត្រាំអតីតប្រធានាធិបតីអាមេរិក សង្គ្រាមពាណិជ្ជកម្មដែលលោកត្រាំបំផុសជាការបរាជ័យ។លោកបៃដិនត្រូវតែលុបចោលពន្ធគយទាំងនេះឱ្យបានឆាប់រហ័ស តែមិនមែននៅរងចាំនីតិវិធីត្រួតពិនិត្យឡើងវិញអស់រាប់ខែអំពីការដំឡើងពន្ធគយចំពោះប្រទសចិនឡើយ។

គិតរហូតដល់ថ្ងៃទី៣១ ខែឧសភា នៅវេបសាយនៃកាសែត«វ៉ាស៊ីនតោនប៉ុស្តិ៍» នៅក្នុងចំណោមមតិរាប់រយទៅកាន់វិចារណកថា អ្នកអានភាគច្រើនយល់ស្របនឹងការលុបចោលពន្ធគយចំពោះប្រទេសចិន៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស